ពេលនោះ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នា នៅទីលានរបស់សម្ដេចសង្ឃ ឈ្មោះកៃផាស
យ៉ូហាន 18:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺលោកកៃផានេះហើយ ដែលទូន្មានពួកសាសន៍យូដាថា ដែលមនុស្សម្នាក់ស្លាប់ជំនួសប្រជាជន នោះមានប្រយោជន៍ជាជាង ។ ព្រះគម្ពីរខ្មែរសាកល គឺកៃផាសនេះហើយ ដែលទូន្មានពួកយូដាថា: “មនុស្សម្នាក់ស្លាប់ជំនួសប្រជាជនជាប្រយោជន៍”។ Khmer Christian Bible លោកកៃផានេះហើយដែលបានឲ្យយោបល់ទៅជនជាតិយូដាថា បើមានមនុស្សម្នាក់ស្លាប់ជំនួសប្រជាជន នោះជាការប្រសើរហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺលោកកៃផានេះហើយ ដែលបានឲ្យយោបល់ទៅជនជាតិយូដាថា “គួរឲ្យមនុស្សតែម្នាក់ស្លាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺលោកកៃផានេះឯង ដែលទូន្មានដល់ពួកសាសន៍យូដាថា មានប្រយោជន៍ឲ្យមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន អាល់គីតាប គឺលោកកៃផាសនេះហើយ ដែលបានឲ្យយោបល់ទៅជនជាតិយូដាថា “គួរឲ្យមនុស្សតែម្នាក់ស្លាប់ ជាប្រយោជន៍ដល់ប្រជារាស្ដ្រ”។ |
ពេលនោះ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នា នៅទីលានរបស់សម្ដេចសង្ឃ ឈ្មោះកៃផាស
ដោយព្រោះកំពង់ផែនោះពិបាកសំណាក់ក្នុងរដូវរងា អ្នកសំពៅភាគច្រើនក៏សម្រេចចិត្តចេញសំពៅពីទីនោះ ដើម្បីខំស្រូតឲ្យដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រេត ដែលបែរទៅទិសនិរតី និងទិសពាយ័ព្យ ហើយស្នាក់នៅទីនោះក្នុងរដូវរងា។
លុះបានកន្លងមកជាយូរថ្ងៃ ហើយដំណើរសំពៅស្ថិតក្នុងសភាពគ្រោះថ្នាក់ ព្រោះពិធីបុណ្យតមបានកន្លងផុតទៅហើយ លោកប៉ុលទូន្មានគេថា៖