ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅថ្ងៃនេះ គឺនៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។
យ៉ូហាន 18:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ីម៉ូន-ពេត្រុស មានដាវមួយ ហើយគាត់ក៏ហូតមក កាប់ដាច់ត្រចៀកស្តាំរបស់បាវបម្រើសម្តេចសង្ឃម្នាក់ ឈ្មោះម៉ាលកុស។ ព្រះគម្ពីរខ្មែរសាកល ស៊ីម៉ូនពេត្រុសមានដាវមួយ គាត់ក៏ហូតដាវនោះ ហើយកាប់បាវបម្រើរបស់មហាបូជាចារ្យ ដាច់ត្រចៀកស្ដាំរបស់អ្នកនោះ។ ឈ្មោះរបស់បាវបម្រើនោះគឺម៉ាលកុស។ Khmer Christian Bible រីឯលោកស៊ីម៉ូនពេត្រុស គាត់មានដាវមួយ គាត់ក៏ហូតដាវនោះកាប់បាវបម្រើរបស់សម្តេចសង្ឃម្នាក់ ហើយកាត់ដាច់ត្រចៀកស្តាំរបស់បាវបម្រើនោះ។ បាវបម្រើនោះមានឈ្មោះថាម៉ាលកុស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស៊ីម៉ូនពេត្រុសមានដាវមួយ គាត់ហូតកាប់អ្នកបម្រើម្នាក់របស់លោកមហាបូជាចារ្យ ដាច់ស្លឹកត្រចៀកស្ដាំ អ្នកបម្រើនោះឈ្មោះម៉ាលកុស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯស៊ីម៉ូន-ពេត្រុស គាត់មានដាវ ហើយក៏ហូតមក កាប់ដាច់ត្រចៀកស្តាំរបស់បាវសំដេចសង្ឃម្នាក់ បាវនោះឈ្មោះម៉ាលកុស អាល់គីតាប លោកស៊ីម៉ូនពេត្រុសមានដាវមួយ គាត់ហូតកាប់អ្នកបម្រើម្នាក់របស់មូស្ទីដាច់ស្លឹកត្រចៀកស្ដាំ អ្នកបម្រើនោះឈ្មោះម៉ាលកុស។ |
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅថ្ងៃនេះ គឺនៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។
ប៉ុន្តែ ក្នុងចំណោមពួកអ្នកដែលឈរជិត មានម្នាក់ហូតដាវកាប់បាវបម្រើរបស់សម្ដេចសង្ឃ ដាច់ស្លឹកត្រចៀក។
គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយព្រះអង្គ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី»។
មានបាវបម្រើរបស់សម្តេចសង្ឃម្នាក់ ជាសាច់ញាតិនឹងអ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀក សួរថា៖ «តើខ្ញុំមិនបានឃើញអ្នកឯងនៅក្នុងសួនច្បារ ជាមួយអ្នកនោះដែរទេឬ?»