ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 12:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«កុំ​ខ្លាច​អី កូន​ស្រី​ស៊ីយ៉ូន​អើយ មើល៍! ស្តេច​របស់​អ្នក​យាង​មកហើយ ទ្រង់​គង់​លើកូន​លា»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“កុំ​ខ្លាច​ឡើយ កូនស្រី​ស៊ីយ៉ូន​អើយ មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មក ដោយ​គង់​លើ​កូនលា”។

សូមមើលជំពូក

Khmer Christian Bible

កុំ​ខ្លាច​អី​ កូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយ!​ មើល៍​ ស្ដេច​របស់​អ្នក​យាង​មក​ហើយ​ ព្រះអង្គ​គង់​លើ​ខ្នង​កូន​លា។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ប្រជា‌ជន ក្រុង​ស៊ីយ៉ូន​អើយ កុំ​ភ័យ​ខ្លាច​អី! មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក យាង​មក​ដល់​ហើយ ព្រះអង្គ​គង់​លើ​ខ្នង​កូន​លា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

«កុំ​ខ្លាច​អ្វី កូន​ស្រី​ស៊ីយ៉ូន​អើយ មើល ស្តេច​ឯង​ទ្រង់​យាង​មក ទាំង​គង់​លើ​កូន​លា»

សូមមើលជំពូក

អាល់គីតាប

«ប្រជា‌ជនក្រុង​ស៊ីយ៉ូន​អើយ កុំ​ភ័យ​ខ្លាច​អី! មើល​ហ្ន៎ ស្តេច​របស់​អ្នក មក​ដល់​ហើយ គាត់​នៅ​លើ​ខ្នង​កូន​លា»។

សូមមើលជំពូក



យ៉ូហាន 12:15
17 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អំពី​នោះ​មក អាប់សា‌ឡុម​ចាត់‌ចែង​រទេះ និង​សេះ ហើយ​មនុស្ស​ហាសិប​នាក់ សម្រាប់​រត់​ខាង​មុខ​ទ្រង់


ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ស៊ីបា​ថា៖ «ឯង​យក​របស់​ទាំង​នេះ​មក​ធ្វើ​អី?» ស៊ីបា​ទូល​ថា៖ «សត្វ​លា​សម្រាប់​ជា​ជំនិះ​ដល់​ពួក​ព្រះ‌រាជ្យ‌វង្ស​នៃ​ទ្រង់ ឯ​នំបុ័ង និង​ផ្លែ​រដូវ​ក្តៅ សម្រាប់​ឲ្យ​ពួក​កំលោះៗ​បរិ‌ភោគ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ សម្រាប់​អ្នក​ណា​ដែល​ហេវ​នៅ​ទី​រហោ‌ស្ថាន»។


ស្ដេច​មាន​រាជ‌ឱង្ការ​បង្គាប់​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នាំ​ពួក​ពល‌ទ័ព​របស់​ចៅ‌ហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូម៉ូន ជា​បុត្រ​របស់​យើង ឲ្យ​ជិះ​លើ​លា​កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ


ឱ​យ៉ាកុប​ជា​ដង្កូវ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ហើយ​អ្នក​រាល់​គ្នា ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ជួយ​អ្នក ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ជា​អ្នក​ប្រោស​លោះ​អ្នក។


ព្រះ‌យេហូវ៉ា​បាន​ប្រកាស​ប្រាប់​រហូត​ដល់​ចុង​ផែនដី​បំផុត ឲ្យ​ប្រាប់​ដល់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល៍ សេចក្ដី​សង្គ្រោះ​របស់​អ្នក​បាន​មក​ដល់​ហើយ ព្រះ‌អង្គ​យក​រង្វាន់​មក​ជា‌មួយ ហើយ​សំណង​របស់​ព្រះ‌អង្គ​ក៏​នាំ​មុខ​ទៅ។


ដូច្នេះ ឯង ឱ​ប៉ម​នៃ​ហ្វូង​ចៀម ជា​ទួល​ខ្ពស់​របស់​កូន​ស្រី​ស៊ីយ៉ូន​អើយ ឯង​នឹង​មាន​អំណាច​គ្រប់‌គ្រង​ដូច​ដើម​វិញ ឯង​ជា​រាជ្យ​របស់​កូន​ស្រី​យេរូ‌សាឡិម។


ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក‌រាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល៍! ស្តេច​របស់​នាង​យាង​មក​រក​នាង​ហើយ ព្រះ‌អង្គ​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ‌ជម្នះ ព្រះ‌អង្គ​ក៏​សុភាព ព្រះ‌អង្គ​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា។


«ចូរ​ប្រាប់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល៍ ស្តេច​របស់​អ្នក​យាង​មក​រក​អ្នក​ហើយ ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា និង​លើកូន​លា ជា​កូន​របស់​មេ​លា» ។


ព្រះ‌យេស៊ូវ​រក​បាន​កូន​លា​មួយ រួច​គង់​លើ​ខ្នង​លា​នោះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖


តែ​ស្តេច​នោះ​មិន​ត្រូវ​មាន​សេះ​ជា​ច្រើន​សម្រាប់​ខ្លួន ក៏​មិន​ត្រូវ​ធ្វើ​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​ខ្លួន​បាន​សេះ​ច្រើន​ឡើង​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ាបាន​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា​ថា "អ្នក​រាល់​គ្នា​មិន​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្លូវ​នោះ​វិញ​ឡើយ"។


លោក​មាន​កូន​ប្រុស​សែសិប​នាក់ ហើយ​មាន​ចៅ​សាម​សិប​នាក់ ដែល​សុទ្ធ​តែ​មាន​កូន​លា​មួយ​ម្នាក់​សម្រាប់​ជិះ។ អាបដូន​បាន​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ប្រាំបី​ឆ្នាំ


អ្នក​រាល់​គ្នា​ដែល​ជិះ​លា​ស អ្នក​រាល់​គ្នា​ដែល​អង្គុយ​លើ​កម្រាល​ព្រំ​ដ៏​មាន​តម្លៃ និង​អ្នក​រាល់​គ្នា​ដែល​ដើរ​តាម​ផ្លូវ​អើយ ចូរ​ថ្លែង​ប្រាប់​ចុះ។