ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 11:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី ពួក​សាសន៍​យូដា​ទើប​នឹង​រក​គប់​លោក​នឹង​ដុំថ្ម​ថ្មីៗ​នេះ​សោះ តែ​លោក​ចង់​ទៅ​ទី​នោះ​ទៀត​ឬ?»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួក​សិស្ស​ទូលថា​៖ “រ៉ាប៊ី ពួកយូដា​ទើបតែ​ចង់​គប់ដុំថ្មសម្លាប់​លោក តើ​លោក​ទៅ​ទីនោះ​ម្ដងទៀត​ឬ​?”។

សូមមើលជំពូក

Khmer Christian Bible

ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ​ ពួក​ជនជាតិ​យូដា​ទើប​តែ​រក​គប់​លោកគ្រូ​ តើ​លោកគ្រូ​គិត​ទៅ​ទី​នោះ​ទៀត​ឬ?»​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ ជន‌ជាតិ​យូដា​ទើប​នឹង​ចង់​យក​ដុំ​ថ្ម​គប់​ធ្វើ​គុត​ព្រះអង្គ​ថ្មីៗ​នេះ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ​ចង់​វិល​ទៅ​ស្រុក​នោះ​វិញ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​សិស្ស​ទូល​ទ្រង់​ថា លោក​គ្រូ ពួក​សាសន៍​យូដា​ទើប​នឹង​រក​ចោល​លោក​នឹង​ថ្ម​ពី​មុន​នោះ ដូច្នេះ តើ​លោក​គិត​ទៅ​ឯ​ណោះ​ទៀត​ឬ

សូមមើលជំពូក

អាល់គីតាប

ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «តួន ជន‌ជាតិ​យូដា​ទើប​នឹង​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​តួន​ថ្មីៗ​នេះ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​តួន​ចង់​វិល​ទៅ​ស្រុក​នោះ​វិញ!»។

សូមមើលជំពូក



យ៉ូហាន 11:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ចូល​ចិត្ត​ឲ្យ​មនុស្ស​គំនាប់​ខ្លួន​នៅ​តាម​ទី​ផ្សារ ហើយ​ឲ្យ​គេ​ហៅ​ខ្លួន​ថា "រ៉ាប៊ី"


ប៉ុន្តែ អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​គេ​ហៅ​ខ្លួន​ថា "ព្រះ‌គ្រូ" ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​ព្រះ​គ្រូ​តែ​មួយ​គត់ ហើយ​អ្នក​ទាំង​អស់​គ្នា​ជា​បង‌ប្អូន​នឹង​គ្នា។


ពួក​សាសន៍​យូដា​ក៏​រើស​ដុំថ្ម​ម្ដង​ទៀត បម្រុង​នឹង​គប់​ព្រះ‌អង្គ។


គេ​រក​ចាប់​ព្រះ‌អង្គ​ម្តង​ទៀត តែ​ព្រះ‌អង្គ​គេច​ផុត​ពី​កណ្តាប់​ដៃ​របស់​គេ។


ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កម្សាន្ត​ទុក្ខ​នាង​ម៉ាថា និង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់។


ខណៈ​នោះ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី សូម​អញ្ជើញ​ពិសា!»


ដូច្នេះ គេ​រើស​ដុំថ្ម​បម្រុង​នឹង​គប់​ព្រះ‌អង្គ តែ​ព្រះ‌យេស៊ូវ​បំបាំង​អង្គ​ទ្រង់ ហើយ​យាង​កាត់​កណ្តាល​ពួក​គេ ចេញ​ពី​ព្រះ‌វិហារ​ផុត​ទៅ។


ប៉ុន្តែ ខ្ញុំ​មិន​រាប់​ជីវិត​ខ្ញុំ​ទុក​ជា​មាន​តម្លៃ​វិសេស​ដល់​ខ្ញុំ​ឡើយ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ អំពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ។