ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ វេទនាដល់ពួកគង្វាលដែលបំផ្លាញ ហើយកម្ចាត់កម្ចាយហ្វូងចៀមនៃទីឃ្វាលរបស់យើង។
យ៉ូហាន 10:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលមកមុនខ្ញុំ សុទ្ធតែជាចោរលួចចោរប្លន់ទេ តែចៀមមិនបានស្តាប់តាមអ្នកទាំងនោះឡើយ។ ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលមកមុនខ្ញុំ ជាចោរលួច និងជាចោរប្លន់ ហើយចៀមមិនបានស្ដាប់អ្នកទាំងនោះឡើយ។ Khmer Christian Bible អស់អ្នកដែលមកមុនខ្ញុំ សុទ្ធតែជាចោរលួច ចោរប្លន់ ប៉ុន្ដែចៀមមិនបានស្តាប់អ្នកទាំងនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មានសុទ្ធតែជាចោរលួចចោរប្លន់ទាំងអស់ ចៀមមិនបានស្ដាប់សំឡេងអ្នកទាំងនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់អ្នកដែលមកមុនខ្ញុំ នោះសុទ្ធតែជាចោរលួចចោរប្លន់ទទេ តែចៀមមិនបានស្តាប់តាមអ្នកទាំងនោះឡើយ អាល់គីតាប អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មាន សុទ្ធតែជាចោរលួចចោរប្លន់ទាំងអស់ ចៀមមិនបានស្ដាប់សំឡេងអ្នកទាំងនោះឡើយ។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ វេទនាដល់ពួកគង្វាលដែលបំផ្លាញ ហើយកម្ចាត់កម្ចាយហ្វូងចៀមនៃទីឃ្វាលរបស់យើង។
«កូនមនុស្សអើយ ចូរថ្លែងទំនាយទាស់នឹងពួកគង្វាលនៃសាសន៍អ៊ីស្រាអែលចុះ ត្រូវថ្លែងទំនាយប្រាប់គេ គឺពួកគង្វាលនោះថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ វេទនាដល់ពួកគង្វាលនៃសាសន៍អ៊ីស្រាអែល ដែលឃ្វាលតែខ្លួនអ្នក តើមិនត្រូវឲ្យពួកគង្វាលនោះ ឃ្វាលហ្វូងចៀមទេឬ?
ពួកមន្ត្រីនៅកណ្ដាលក្រុងនេះ សុទ្ធតែជាសិង្ហដែលគ្រហឹម ពួកចៅក្រមរបស់គេជាឆ្កែព្រៃ ដែលរកស៊ីនៅពេលល្ងាច ដែលមិនទុកអ្វីឲ្យនៅរហូតដល់ព្រឹកឡើយ។
ដ្បិតយើងធ្វើឲ្យមានគង្វាលមួយកើតឡើងក្នុងស្រុក ដែលមិនយកចិត្តទុកដាក់នឹងចៀមដែលវង្វេងបាត់ ក៏មិនទៅរកចៀមណាដែលខ្ចាត់ខ្ចាយ ឬរុំអបចៀមណាដែលរបួស ឬឃ្វាលចៀមណាដែលនៅជាប់តាមហ្វូង។ ផ្ទុយទៅវិញ គង្វាលនឹងស៊ីសាច់សត្វណាដែលធាត់ៗ ហើយហែកក្រចកជើងវាទៀតផង។
«ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនចូលទៅក្នុងក្រោលចៀមតាមទ្វារ តែឡើងចូលតាមកន្លែងណាផ្សេងវិញ អ្នកនោះឈ្មោះថាជាចោរលួច ចោរប្លន់ហើយ។
ចៀមរបស់ខ្ញុំតែងស្តាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះដែរ ហើយចៀមទាំងនោះមកតាមខ្ញុំ។
វាមិនព្រមតាមអ្នកណាផ្សេងទេ វានឹងរត់ចេញពីគេ ព្រោះមិនស្គាល់សំឡេងរបស់អ្នកដទៃណាឡើយ»។
ដ្បិតពេលថ្មីៗនេះ មានឈ្មោះធើដាស បានតាំងខ្លួនឡើង ដោយប្រកាសថាខ្លួនជាវីរជន មានមនុស្សប្រមាណជាបួនរយនាក់បានចូលរួមជាមួយគាត់ តែគាត់ត្រូវគេសម្លាប់ ហើយពួកអ្នកទាំងប៉ុន្មានដែលចូលដៃជាមួយគាត់ ក៏ត្រូវខ្ចាត់ខ្ចាយអស់គ្មានសល់។