ឱពួកផារិស៊ីកង្វាក់អើយ! ចូរលាងពែង លាងចានខាងក្នុងជាមុនសិន នោះទើបខាងក្រៅបានស្អាតដែរ។
យ៉ូហាន 1:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកដែលគេចាត់ឲ្យមក ជាពួកផារិស៊ីនោះវិញ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលត្រូវបានចាត់ឲ្យមកនោះ គឺមកពីពួកផារិស៊ី។ Khmer Christian Bible ពួកអ្នកដែលគេបានចាត់ឲ្យមកនេះ ពួកគេមកពីខាងគណៈផារិស៊ី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលគេចាត់ឲ្យមកនោះជាពួកខាងគណៈផារីស៊ី*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលបានចាត់មកនោះ គេជាពួកផារិស៊ី អាល់គីតាប អ្នកដែលគេចាត់ឲ្យមកនោះ ជាពួកខាងគណៈផារីស៊ី។ |
ឱពួកផារិស៊ីកង្វាក់អើយ! ចូរលាងពែង លាងចានខាងក្នុងជាមុនសិន នោះទើបខាងក្រៅបានស្អាតដែរ។
ពេលព្រះអង្គយាងចេញទៅក្រៅ ពួកអាចារ្យ និងពួកផារិស៊ីចាប់ផ្តើមជំរុញព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលឲ្យមានព្រះបន្ទូលពីសេចក្តីជាច្រើន
ពួកផារិស៊ី ដែលជាពួកអ្នកមានចិត្តលោភ ក៏បានស្តាប់គ្រប់សេចក្តីទាំងនោះដែរ ហើយគេចំអកឲ្យព្រះអង្គ។
ប៉ុន្តែ ពួកផារិស៊ី និងពួកអ្នកប្រាជ្ញច្បាប់ បានច្រានចោលបំណងរបស់ព្រះសម្រាប់ខ្លួនគេ ដោយមិនព្រមទទួលពិធីជ្រមុជពីលោក)។
លោកមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងដែលបន្លឺឡើងនៅទីរហោស្ថានថា "ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់" ដូចហោរាអេសាយបានថ្លែងទុក»។
គេសួរលោកថា៖ «បើលោកមិនមែនជាព្រះគ្រីស្ទ ឬលោកអេលីយ៉ា ឬហោរានោះទេ ចុះហេតុអ្វីបានជាលោកធ្វើពិធីជ្រមុជទឹកដូច្នេះ?»
ដ្បិតពួកសាឌូស៊ីពោលថា គ្មានការរស់ឡើងវិញ គ្មានទេវតា ឬវិញ្ញាណណាឡើយ តែពួកផារិស៊ីទទួលស្គាល់ទាំងអស់។
ពួកគេបានស្គាល់ទូលបង្គំយូរមកហើយ ប្រសិនគេព្រមធ្វើបន្ទាល់ គេអាចធ្វើបានថា ទូលបង្គំបានរស់នៅក្នុងពួកផារិស៊ី ស្របតាមគណៈមួយតឹងរ៉ឹងជាងគេនៅក្នុងសាសន៍ទូលបង្គំ