លុះព្រឹកឡើង ស្រាប់តែឃើញថាជានាងលេអា លោកយ៉ាកុបពោលទៅកាន់លោកឡាបាន់ថា៖ «ម្តេចបានជាលោកឪពុកធ្វើដាក់ខ្ញុំដូច្នេះ? តើខ្ញុំបម្រើលោកឪពុកមិនមែនដើម្បីឲ្យបាននាងរ៉ាជែលទេឬ? ហេតុអ្វីបានជាលោកឪពុកបញ្ឆោតខ្ញុំ?»
យ៉ូស្វេ 9:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូស្វេបានហៅពួកគេមកសួរថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបញ្ឆោតយើង ដោយពោលថា "យើងខ្ញុំនៅឆ្ងាយពីលោកណាស់" ដែលតាមពិត អ្នករាល់គ្នារស់នៅក្នុងចំណោមពួកយើងដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេបានហៅអ្នកស្រុកគីបៀនមក ហើយមានប្រសាសន៍ទៅគេថា៖ «ម្ដេចក៏អ្នករាល់គ្នាបោកប្រាស់យើង ដោយពោលថាអ្នករាល់គ្នាមកពីស្រុកឆ្ងាយដូច្នេះ? តាមពិត អ្នករាល់គ្នារស់នៅក្នុងចំណោមពួកយើងទេតើ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូស្វេក៏ហៅគេមកសួរថា ហេតុអ្វីបានជាឯងរាល់គ្នាបានបញ្ឆោតយើងដូច្នេះ ដោយថា យើងខ្ញុំនៅឆ្ងាយពីលោកណាស់ តែឯងរាល់គ្នានៅជាមួយនឹងយើងវិញ អាល់គីតាប យ៉ូស្វេបានហៅអ្នកស្រុកគីបៀនមក ហើយនិយាយទៅគេថា៖ «ម្តេចក៏អ្នករាល់គ្នាបោកប្រាស់យើងដោយពោលថា អ្នករាល់គ្នាមកពីស្រុកឆ្ងាយដូច្នេះ? តាមពិត អ្នករាល់គ្នារស់នៅក្នុងចំណោមពួកយើងទេតើ! |
លុះព្រឹកឡើង ស្រាប់តែឃើញថាជានាងលេអា លោកយ៉ាកុបពោលទៅកាន់លោកឡាបាន់ថា៖ «ម្តេចបានជាលោកឪពុកធ្វើដាក់ខ្ញុំដូច្នេះ? តើខ្ញុំបម្រើលោកឪពុកមិនមែនដើម្បីឲ្យបាននាងរ៉ាជែលទេឬ? ហេតុអ្វីបានជាលោកឪពុកបញ្ឆោតខ្ញុំ?»
ប៉ុន្តែ ខ្ញុំខ្លាចក្រែងគំនិតរបស់អ្នករាល់គ្នា បានវង្វេងចេញពីចិត្តស្មោះត្រង់ និងចិត្តបរិសុទ្ធចំពោះព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលរបស់វានោះដែរ។
លុះផុតបីថ្ងៃ ក្រោយពីបានតាំងសញ្ញាជាមួយគេមក គេក៏ឮថា អ្នកទាំងនោះជាអ្នកជិតខាង ដែលនៅក្នុងស្រុកនោះក្នុងចំណោមពួកគេ។
ប៉ុន្ដែ កាលអ្នកស្រុកគីបៀនបានឮពីការដែលលោកយ៉ូស្វេបានធ្វើចំពោះក្រុងយេរីខូរ និងក្រុងអៃយ
គេបានមកជួបលោកយ៉ូស្វេក្នុងជំរំនៅគីលកាល ហើយនិយាយទៅកាន់លោក និងទៅកាន់ពួកអ៊ីស្រាអែលថា៖ «យើងខ្ញុំបានមកពីស្រុកឆ្ងាយ ដូច្នេះ សូមលោកតាំងសញ្ញាជាមួយយើងខ្ញុំផង»។