ហើយមានគេមកជម្រាបលោកយ៉ូស្វេថា៖ «គេឃើញស្តេចទាំងប្រាំអង្គនោះពួននៅក្នុងរូងថ្មនៅម៉ាកេដា»។
យ៉ូស្វេ 8:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ស្តេចក្រុងអៃយវិញ គេចាប់បានទាំងរស់ ហើយនាំមកជូនលោកយ៉ូស្វេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯស្ដេចក្រុងអៃវិញ គេចាប់បានទាំងរស់ ហើយនាំមកជូនលោកយ៉ូស្វេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្តេចក្រុងអៃយ នោះគេចាប់យកបានទាំងរស់ នាំទៅជូនដល់យ៉ូស្វេ។ អាល់គីតាប រីឯស្តេចក្រុងអៃវិញគេចាប់បានទាំងរស់ ហើយនាំមកជូនយ៉ូស្វេ។ |
ហើយមានគេមកជម្រាបលោកយ៉ូស្វេថា៖ «គេឃើញស្តេចទាំងប្រាំអង្គនោះពួននៅក្នុងរូងថ្មនៅម៉ាកេដា»។
បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្តេចទាំងប្រាំនោះពីក្នុងរូងមកជួបខ្ញុំ»។
ទ័ពឆ្មក់ដែលដុតទីក្រុងក៏ចេញមកទាស់នឹងទ័ពរបស់ក្រុងអៃយដែរ គឺគេស្ថិតនៅកណ្ដាលពួកអ៊ីស្រាអែល ដែលខ្លះវាយផ្ទប់ពីខាងណេះ ខ្លះវាយផ្ទប់ពីខាងណោះ។ ពួកអ៊ីស្រាអែលបានប្រហារពួកគេរហូតទាល់តែស្លាប់អស់គ្មានសល់ ក៏គ្មានអ្នកណាម្នាក់រត់រួចឡើយ។
កាលពួកអ៊ីស្រាអែលបានសម្លាប់ពួកក្រុងអៃយទាំងអស់នៅវាលទីរហោស្ថាន ជាកន្លែងដែលពួកក្រុងអៃយបានដេញ ហើយគេបានដួលស្លាប់ទាំងអស់ដោយមុខដាវស្រេចហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏វិលចូលទៅក្រុងអៃយវិញ ហើយប្រហារទាំងអស់ដោយមុខដាវ។
រីឯស្តេចក្រុងអៃយ លោកបានព្យួរនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះពេលថ្ងៃលិច លោកយ៉ូស្វេបង្គាប់ឲ្យគេដាក់សាកសពចុះពីដើមឈើ យកទៅបោះចោលនៅមាត់ទ្វារក្រុង ហើយគេយកថ្មមកបង្គរជាគំនរមួយយ៉ាងធំពីលើសាកសពនោះ ដែលនៅរហូតដល់សព្វថ្ងៃ។
សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសម្គាល់នៅមុខវា ដើម្បីបញ្ឆោតអស់អ្នក ដែលទទួលទីសម្គាល់របស់សត្វនោះ និងអស់អ្នកដែលថ្វាយបង្គំរូបរបស់វា ហើយទាំងពីរត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។