ពេលយ៉ូអាប់បានឃើញថា គេព័ទច្បាំងលោកពីខាងមុខខាងក្រោយដូច្នោះ លោកក៏រើសយកពួកជ្រើសរើសក្នុងពួកអ៊ីស្រាអែល ចាត់ឲ្យទៅតម្រៀបគ្នា តនឹងពួកស៊ីរី។
យ៉ូស្វេ 8:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ឃើញថា ទ័ពឆ្មក់ចាប់យកទីក្រុងបានហើយ ហើយមានផ្សែងហុយឡើងដូច្នេះ គេក៏បកក្រោយ វាយប្រហារពួកក្រុងអៃយវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេ និងកងទ័ពអ៊ីស្រាអែលទាំងមូលឃើញថា ទ័ពឆ្មក់ដណ្ដើមយកទីក្រុងបានហើយ និងឃើញមានផ្សែងហុយឡើងពីទីក្រុង ពួកគេក៏បែរក្រោយវាយប្រហារកងទ័ពក្រុងអៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា កាលឃើញថាពួកទ័ពបង្កប់បានយកទីក្រុង ហើយមានផ្សែងហុយឡើងដូច្នោះ នោះក៏វិលចូលមកសំឡាប់ពួកក្រុងអៃយវិញដែរ អាល់គីតាប យ៉ូស្វេ និងកងទ័ពអ៊ីស្រអែលទាំងមូលឃើញថា ទ័ពឆ្មក់ដណ្តើមយកទីក្រុងបានហើយ និងឃើញមានផ្សែងហុយឡើងពីទីក្រុង ពួកគេក៏បែរក្រោយវាយប្រហារកងទ័ពក្រុងអៃ។ |
ពេលយ៉ូអាប់បានឃើញថា គេព័ទច្បាំងលោកពីខាងមុខខាងក្រោយដូច្នោះ លោកក៏រើសយកពួកជ្រើសរើសក្នុងពួកអ៊ីស្រាអែល ចាត់ឲ្យទៅតម្រៀបគ្នា តនឹងពួកស៊ីរី។
កាលព្រះបាទអ័ដូនី-សេដិកជាស្តេចក្រុងយេរូសាឡិមបានឮថា លោកយ៉ូស្វេបានវាយយកក្រុងអៃយ ព្រមទាំងបំផ្លាញអស់គ្មានសល់ ដោយប្រព្រឹត្តចំពោះក្រុងអៃយ និងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងយេរីខូរ និងស្តេចរបស់គេដែរ ហើយថា អ្នកក្រុងគីបៀនបានចងស្ពានមេត្រីជាមួយពួកអ៊ីស្រាអែល ក៏នៅក្នុងចំណោមពួកគេ
ដូច្នេះ កាលពួកក្រុងអៃយងាកបែរមើលទៅក្រោយ ឃើញផ្សែងហុយឡើងពីទីក្រុងទៅលើមេឃ នោះគេគ្មានកម្លាំងនឹងរត់ទៅខាងនេះ ឬខាងនោះឡើយ ដ្បិតពួកអ៊ីស្រាអែលដែលរត់ទៅទីរហោស្ថាន បានបកក្រោយទាស់នឹងពួកអ្នកដែលដេញតាមខ្លួនវិញ។
ទ័ពឆ្មក់ដែលដុតទីក្រុងក៏ចេញមកទាស់នឹងទ័ពរបស់ក្រុងអៃយដែរ គឺគេស្ថិតនៅកណ្ដាលពួកអ៊ីស្រាអែល ដែលខ្លះវាយផ្ទប់ពីខាងណេះ ខ្លះវាយផ្ទប់ពីខាងណោះ។ ពួកអ៊ីស្រាអែលបានប្រហារពួកគេរហូតទាល់តែស្លាប់អស់គ្មានសល់ ក៏គ្មានអ្នកណាម្នាក់រត់រួចឡើយ។