កាលលោកលើកដៃឡើង ពួកទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងពួនជាប្រញាប់ សម្រុកចូលទៅចាប់យកទីក្រុង ហើយប្រញាប់ប្រញាល់ដុតទីក្រុងនោះភ្លាម។
ពេលលោកលើកដៃឡើង ទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងពួនមកយ៉ាងប្រញាប់។ គេរត់ចូលទៅក្នុងទីក្រុង ហើយដណ្ដើមយកបាន រួចនាំគ្នាដុតទីក្រុងជាបន្ទាន់។
កាលលោកលើកដៃឡើង នោះពួកទ័ពបង្កប់ក៏ស្ទុះចេញពីកន្លែងគេជាប្រញាប់ រត់ចូលទៅក្នុងទីក្រុងភ្លាម ក៏ចាប់យក ហើយប្រញាប់ប្រញាល់នឹងបង្កាត់ភ្លើងដុតឡើង
ពេលគាត់លើកដៃឡើង ទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងពួនមកយ៉ាងប្រញាប់។ គេរត់ចូលទៅក្នុងទីក្រុង ហើយដណ្តើមយកបាន រួចនាំគ្នាដុតទីក្រុងជាបន្ទាន់។
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរលើកលំពែងដែលកាន់នៅដៃ តម្រង់ទៅឯក្រុងអៃយទៅ ដ្បិតយើងនឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកយ៉ូស្វេក៏លើកលំពែងដែលកាន់នៅដៃ តម្រង់ឆ្ពោះទៅទីក្រុង។
ដូច្នេះ ត្រូវប្រព្រឹត្តចំពោះក្រុងអៃយ និងស្តេចរបស់គេ ដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូរ និងស្តេចរបស់គេដែរ។ ប៉ុន្ដែ អ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វ ទុកសម្រាប់អ្នករាល់គ្នាជាជ័យភណ្ឌបាន។ ចូរបង្កប់ទ័ពវាយឆ្មក់ពីខាងក្រោយទីក្រុងចុះ»។
ដូច្នេះ កាលពួកក្រុងអៃយងាកបែរមើលទៅក្រោយ ឃើញផ្សែងហុយឡើងពីទីក្រុងទៅលើមេឃ នោះគេគ្មានកម្លាំងនឹងរត់ទៅខាងនេះ ឬខាងនោះឡើយ ដ្បិតពួកអ៊ីស្រាអែលដែលរត់ទៅទីរហោស្ថាន បានបកក្រោយទាស់នឹងពួកអ្នកដែលដេញតាមខ្លួនវិញ។
ពេលនោះ ពួកអ៊ីស្រាអែលទាំងប៉ុន្មានក៏ងើបពីកន្លែងរៀងៗខ្លួនទៅតម្រៀបទ័ពនៅបាល-តាម៉ារ ឯពួកទ័ពបង្កប់របស់ពួកអ៊ីស្រាអែល ក៏ស្ទុះចេញពីកន្លែងរបស់គេ នៅវាលទំនាបគីបៀរដែរ។
បន្ទាប់មក ពួកទ័ពបង្កប់ក៏ស្ទុះចូលទៅក្នុងក្រុងគីបៀរជាប្រញាប់ គេចេញទៅវាយសម្លាប់ពួកអ្នកក្រុងនោះទាំងអស់ដោយមុខដាវ។