ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 6:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំណែក​នាង​រ៉ាហាប​ជា​ស្រី​ពេស្យា ក្រុម​គ្រួសារ​របស់​ឪពុក​នាង និង​មនុស្ស​របស់​នាង​ទាំង​ប៉ុន្មាន លោក​យ៉ូស្វេ​បាន​ទុកជីវិត​វិញ។ ក្រុម​គ្រួសាររបស់​នាង រស់​នៅ​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​រហូត​ដល់​សព្វ​ថ្ងៃ ព្រោះ​នាង​បាន​បំពួន​មនុស្ស​ដែល​លោក​យ៉ូស្វេ​បាន​ចាត់​ទៅ​សង្កេត​មើល​ក្រុង​យេរីខូរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូស្វេ​បាន​ទុក​ជីវិត​នាង​រ៉ាហាប​ជា​ស្រី​ពេស្យា ព្រម​ទាំង​ក្រុម​គ្រួសារ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង ដ្បិត​នាង​បាន​លាក់​បុរស​ទាំង​ពីរ ដែល​លោក​យ៉ូស្វេ​ចាត់​ឲ្យ​មក​ស៊ើប‌ការណ៍​នៅ​ក្រុង​យេរីខូ។ នាង​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ឯ​រ៉ាហាប​ជា​ស្រី​សំផឹង នឹង​ពួក​គ្រួ​ឪពុក​នាង ហើយ​របស់​នាង​ទាំង​ប៉ុន្មាន នោះ​យ៉ូស្វេ​លោក​បាន​ទុក​ឲ្យ​គង់​នៅ​វិញ ហើយ​នាង​ក៏​នៅ​ក្នុង​ពួក​អ៊ីស្រាអែល​ជា​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដោយ​ព្រោះ​នាង​បាន​លាក់​បំពួន​ពួក​អ្នក ដែល​យ៉ូស្វេ​បាន​ចាត់​ទៅ​សង្កេត​មើល​ក្រុង​យេរីខូរ​នោះ។

សូមមើលជំពូក

អាល់គីតាប

យ៉ូស្វេ​បាន​ទុក​ជីវិត​នាង​រ៉ាហាប​ជា​ស្រី​ពេស្យា ព្រម​ទាំង​ក្រុម​គ្រួសារ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង ដ្បិត​នាង​បាន​លាក់​បុរស​ទាំង​ពីរ ដែល​យ៉ូស្វេ​ចាត់​ឲ្យ​មក​ស៊ើប‌ការណ៍​នៅ​ក្រុង​យេរីខូ។ នាង​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក



យ៉ូស្វេ 6:25
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សាលម៉ូន​យក​នាង​រ៉ាហាប​បង្កើត​បាន​បូអូស បូអូស​យក​នាង​រស់​បង្កើត​បាន​អូបិឌ អូបិឌ​បង្កើត​អ៊ីសាយ


ពេល​នោះ អស់​អ្នក​ណា​ដែល​អំពាវ​នាវ​រក ព្រះ‌នាម​ព្រះ‌អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ" ។


ដោយ​សារ​ជំនឿ នាង​រ៉ាហាប​ជា​ស្ត្រី​ពេស្យា មិន​បាន​វិនាស​ជា​មួយ​ពួក​អ្នក​មិន​ស្ដាប់​បង្គាប់​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប​ការណ៍​ដោយ​មេត្រីភាព ។


នាង​រ៉ាហាប ជា​ស្ត្រី​ពេស្យា ក៏​ដូច្នោះ​ដែរ តើ​នាង​មិន​បាន​រាប់​ជា​សុចរិត ដោយ​សារអំពើ​ដែល​នាង​ប្រព្រឹត្ត​ទេ​ឬ? គឺ​នៅ​ពេល​ដែល​នាង​ទទួល​ពួក​អ្នក​នាំ​សារ ហើយ​ឲ្យ​គេ​ចេញ​ទៅ​វិញ​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។


លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន បាន​ចាត់​បុរស​ពីរ​នាក់​យ៉ាង​សម្ងាត់ ឲ្យ​ចេញ​ពី​ស៊ីទីម ទៅ​ស៊ើប​ការណ៍ ដោយ​ប្រាប់​ថា៖ «ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូរ​ផង»។ គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រីពេស្យា​ម្នាក់ ឈ្មោះ​រ៉ាហាប ។


មើល៍ កាល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នាង​ត្រូវ​ចង​ខ្សែ​ក្រហម​នេះ​ជាប់​នឹង​បង្អួច ដែល​នាង​បាន​សម្រូត​យើង​ចុះមក​នោះ ហើយ​នាង​ត្រូវ​ប្រមូល​ឪពុក​ម្តាយ បង​ប្អូន និង​ក្រុម​គ្រួសារ​របស់​ឪពុក​នាង​ទាំង​អស់ មក​ជួប​ជុំ​នៅ​ក្នុង​ផ្ទះ​របស់​នាង។


ប៉ុន្ដែ ស្ត្រី​នោះ​បាន​នាំបុរស​ពីរ​នាក់​នោះ​ទៅ​លាក់​ទុក រួច​ប្រាប់​ថា៖ «មាន​មនុស្ស​មក​ឯនាង​ខ្ញុំ​មែន តែ​នាង​ខ្ញុំ​មិន​បាន​ដឹងថា​គេ​មក​ពី​ណា​ទេ។


ប៉ុន្ដែ នាង​បាន​នាំ​អ្នក​ទាំង​ពីរ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ហើយ​លាក់​នៅ​ក្នុង​គំនរ​ដើម​ខ្លូត‌ទេស ដែល​នាង​បាន​បញ្ឈរ​នៅ​លើ​ដំបូល។


លោក​យ៉ូស្វេ​ដាក់​ថ្ម​ដប់ពីរ​ដុំ​នៅ​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ជើង​របស់​ពួក​សង្ឃ​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​បាន​ឈរ ហើយ​ថ្ម​ទាំង​នោះ​ក៏​តាំង​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។