គេពោលថា៖ «យើងមិនអាចធ្វើដូច្នេះបានទេ គឺមិនអាចឲ្យប្អូនស្រីរបស់យើងទៅមនុស្សដែលមិនកាត់ស្បែកបានឡើយ ដ្បិតធ្វើដូច្នោះ នឹងនាំឲ្យយើងមានសេចក្ដីអាម៉ាស់មិនខាន។
យ៉ូស្វេ 5:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កូនចៅរបស់ពួកគេ ដែលព្រះអង្គបានបង្កើតឡើងជំនួសគេវិញ ដែលលោកយ៉ូស្វេបានធ្វើពិធីកាត់ស្បែកឲ្យ ដ្បិតគេមិនទាន់បានទទួលពិធីកាត់ស្បែកនៅឡើយ ព្រោះគេមិនបានទទួលពិធីកាត់ស្បែកនៅតាមផ្លូវសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បាននាំកូនចៅរបស់ពួកគេឲ្យចូលស្រុកជំនួសពួកគេវិញ។ លោកយ៉ូស្វេធ្វើពិធីកាត់ស្បែកឲ្យអ្នកទាំងនេះ ព្រោះតាមផ្លូវ ពួកគេពុំទាន់បានទទួលពិធីកាត់ស្បែកនៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាពួកកូនចៅរបស់អ្នកទាំងនោះឯង ដែលទ្រង់បានបង្កើតឡើងជំនួសគេ ហើយយ៉ូស្វេបានកាត់ស្បែកឲ្យ ដ្បិតគេមិនទាន់កាត់ស្បែកនៅឡើយ ពីព្រោះមិនបានកាត់ស្បែកអ្នកណាតាមផ្លូវសោះ អាល់គីតាប អុលឡោះតាអាឡាបាននាំកូនចៅរបស់ពួកគេឲ្យចូលស្រុកជំនួសពួកគេវិញ។ យ៉ូស្វេធ្វើពិធីខតាន់ឲ្យអ្នកទាំងនេះ ព្រោះតាមផ្លូវពួកគេពុំទាន់បានទទួលពិធីខតាន់នៅឡើយ។ |
គេពោលថា៖ «យើងមិនអាចធ្វើដូច្នេះបានទេ គឺមិនអាចឲ្យប្អូនស្រីរបស់យើងទៅមនុស្សដែលមិនកាត់ស្បែកបានឡើយ ដ្បិតធ្វើដូច្នោះ នឹងនាំឲ្យយើងមានសេចក្ដីអាម៉ាស់មិនខាន។
រីឯកូនតូចៗរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាបានពោលថា គេនឹងក្លាយទៅជារំពាដល់គេ នោះយើងនឹងនាំពួកគេចូលវិញ ហើយពួកគេនឹងស្គាល់ស្រុកដែលអ្នករាល់គ្នាបានស្អប់ខ្ពើម។
រីឯកូនតូចៗរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថា នឹងទៅជារំពាគេ និងកូនរបស់អ្នករាល់គ្នា ដែលសព្វថ្ងៃនេះមិនទាន់ដឹងខុសត្រូវនៅឡើយ នោះគេនឹងចូលទៅក្នុងស្រុកនោះ យើងនឹងប្រគល់ស្រុកនោះឲ្យគេ ហើយគេនឹងចាប់យកស្រុកនោះជាកេរអាករ។
ដ្បិតប្រជាជនអ៊ីស្រាអែលបានដើរក្នុងទីរហោស្ថានរយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេគ្រប់គ្នា គឺអ្នកចម្បាំងដែលចេញមកពីស្រុកអេស៊ីព្ទស្លាប់អស់ ព្រោះគេមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានស្បថនឹងគេថា មិនឲ្យគេឃើញស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់គេ ថានឹងឲ្យមកយើងឡើយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។
កាលបានធ្វើពិធីកាត់ស្បែកឲ្យជាតិសាសន៍ទាំងមូលរួចហើយ គេក៏នៅតាមកន្លែងរបស់គេក្នុងជំរំ រហូតដល់គេបានជាសះ។