ស្ដេចបានឲ្យពរលោកអាប់រ៉ាមថា៖ «សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដី
យ៉ូស្វេ 22:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកយ៉ូស្វេក៏ឲ្យពរពួកគេ ហើយឲ្យពួកគេចេញទៅ ពួកគេក៏ត្រឡប់ទៅជំរំរបស់ខ្លួនវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេបានឲ្យពរ និងប្រាប់ពួកគេឲ្យចេញទៅ ពួកគេក៏វិលត្រឡប់ទៅជំរំរៀងៗខ្លួនវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូស្វេក៏ឲ្យពរដល់គេ ហើយឲ្យគេចេញទៅ រួចគេក៏ត្រឡប់ទៅឯលំនៅរបស់គេវិញ។ អាល់គីតាប យ៉ូស្វេបានឲ្យពរ និងប្រាប់ពួកគេឲ្យចេញទៅ ពួកគេក៏វិលត្រឡប់ទៅជំរំរៀងៗខ្លួនវិញ។ |
ស្ដេចបានឲ្យពរលោកអាប់រ៉ាមថា៖ «សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដី
លោកយ៉ូសែបនាំលោកយ៉ាកុបជាឪពុកចូលទៅគាល់ផារ៉ោនដែរ ហើយលោកយ៉ាកុបក៏ថ្វាយពរដល់ផារ៉ោន។
លុះបានថ្វាយតង្វាយដុត និងតង្វាយមេត្រីរួចហើយ ទ្រង់ក៏ប្រទានពរដល់ប្រជាជន ដោយនូវព្រះនាមព្រះយេហូវ៉ានៃពួកពលបរិវារ
រួចទ្រង់ចែកនំបុ័ងមួយដុំ សាច់មួយដុំ និងផ្លែទំពាំងបាយជូរមួយផែន ដល់ប្រជាជនទាំងឡាយ គឺដល់ពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ទាំងប្រុសទាំងស្រីផង ដូច្នេះ ប្រជាជនក៏ត្រឡប់ទៅឯលំនៅរបស់គេរៀងខ្លួនវិញ។
បន្ទាប់មក ព្រះបាទដាវីឌយាងត្រឡប់ទៅឯដំណាក់ ដើម្បីឲ្យពរដល់ពួកដំណាក់ទ្រង់ នោះមីកាលជាបុត្រីរបស់ស្ដេចសូលនាងចេញមកទទួលទ្រង់ ទូលថា៖ «នៅថ្ងៃនេះ ស្តេចនៃសាសន៍អ៊ីស្រាអែលមានសេចក្ដីរុងរឿងឧត្តមអីម៉្លេះទេ ដោយបានបើកឲ្យអង្គទ្រង់អាក្រាតនៅមុខពួកស្រីបម្រើរបស់ពួកមហាតលិកទ្រង់នៅថ្ងៃនេះ បែបដូចជាមនុស្សចោលម្សៀតណាមួយដែលបើកឲ្យខ្លួនអាក្រាតដូច្នេះ»។
នៅថ្ងៃទីប្រាំបី ព្រះរាជាឲ្យប្រជាជនត្រឡប់ទៅវិញ គេក៏ថ្វាយព្រះពរព្រះរាជា រួចវិលទៅលំនៅដ្ឋានរបស់គេវិញរៀងៗខ្លួន ដោយចិត្តសប្បាយរីករាយ ហើយត្រេកអរចំពោះអស់ទាំងសេចក្ដីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងដល់ពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
មានបណ្ដាជនយ៉ាងសន្ធឹកក្នុងពួកអេប្រាអិម ពួកម៉ាណាសេ ពួកអ៊ីសាខារ និងពួកសាប់យូឡូន ដែលមិនបានសម្អាតខ្លួនទេ ប៉ុន្តែ គេបានបរិភោគបុណ្យរំលងនោះដែរ ខុសនឹងរបៀបដែលចែងទុកមក ប៉ុន្តែ ព្រះបាទហេសេគាអធិស្ឋានឲ្យគេថា៖
លោកម៉ូសេពិនិត្យមើលគ្រប់ការទាំងអស់នោះ ហើយឃើញថា គេបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់លោកមែន គឺគេបានធ្វើការនោះរួចស្រេចទាំងអស់ រួចលោកម៉ូសេក៏ឲ្យពរពួកគេ។
ស៊ីម្មានជូនពរពួកគេ ហើយនិយាយទៅកាន់ម៉ារា ជាមាតាព្រះអង្គថា៖ «មើល៍! បុត្រនេះបានតាំងឡើង សម្រាប់ធ្វើឲ្យសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ និងសម្រាប់ជាទីសម្គាល់ដែលគេនឹងនិយាយប្រឆាំង
ពេលនោះ ព្រះអង្គនាំគេចេញទៅត្រឹមភូមិបេតថានី ហើយទ្រង់លើកព្រះហស្តឡើង ប្រទានពរពួកគេ។
ពេលនោះ លោកយ៉ូស្វេឲ្យពរលោកកាលែប ជាកូនរបស់លោកយេភូនេ ហើយប្រគល់ក្រុងហេប្រុនឲ្យលោកទុកជាមត៌ក។
ដូច្នេះ លោកយ៉ូស្វេក៏ឲ្យប្រជាជនត្រឡប់ទៅទឹកដីដែលជាមត៌ករបស់គេរៀងៗខ្លួនវិញ។
គ្រានោះ លោកសាំយូអែលក៏ពន្យល់ប្រាប់ដល់ពួកប្រជាជនពីរបៀបនគរ ហើយលោកកត់ក្នុងសៀវភៅយកទៅដាក់នៅចំពោះព្រះយេហូវ៉ា ស្រេចហើយ លោកឲ្យពួកប្រជាជនត្រឡប់ទៅផ្ទះគេរៀងខ្លួនវិញទៅ។
ស្ដេចសូលរើសពួកមនុស្សក្នុងសាសន៍អ៊ីស្រាអែល បានចំនួនបីពាន់នាក់ ក្នុងពួកនោះ មានពីរពាន់នាក់ នៅជាមួយទ្រង់ នៅត្រង់មីកម៉ាស និងលើភ្នំបេត-អែល ហើយមួយពាន់នាក់ទៀត នៅជាមួយយ៉ូណាថាន នៅត្រង់គីបៀរ ក្នុងស្រុកបេនយ៉ាមីន ឯប្រជាជនដែលសល់នៅ ព្រះអង្គបានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ
លោកអេលីបានឲ្យពរដល់លោកអែលកាណា និងប្រពន្ធថា៖ «សូមព្រះយេហូវ៉ាប្រទានឲ្យអ្នកមានកូនតាមរយៈស្រ្តីនេះ ជំនួសកូនដែលនាងបានទូលសូមពីព្រះយេហូវ៉ា» ហើយគេក៏វិលត្រឡប់ទៅផ្ទះវិញ។