ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 2:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក អ្នក​ទាំង​ពីរ​បាន​វិល​ត្រឡប់ គឺ​គេ​ចុះ​ពី​ស្រុក​ភ្នំ ឆ្លងទន្លេយ័រដាន់ វិល​ទៅ​ជួប​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន ហើយ​រៀប​រាប់​ប្រាប់​ពី​គ្រប់​ទាំង​ហេតុ​ការណ៍ ដែល​បាន​កើត​ឡើង​ដល់​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក បុរស​ទាំង​ពីរ​បាន​ចុះ​ពី​ភ្នំ ឆ្លង​កាត់​ទន្លេ​យ័រដាន់ វិល​ទៅ​ជួប​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​វិញ ហើយ​ជម្រាប​លោក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​ដល់​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ទើប​អ្នក​ទាំង​២​បែរ​ចុះ​ពី​ភ្នំ​ឆ្លង​ទៅ​ដល់​យ៉ូស្វេ ជា​កូន​នុន ទៅ​រ៉ាយ‌រ៉ាប់​ប្រាប់​ពី​គ្រប់​ការ​ដែល​បាន​កើត​មក​ដល់​គេ

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក បុរស​ទាំង​ពីរ​បាន​ចុះ​ពី​ភ្នំ ឆ្លង​កាត់​ទន្លេ​យ័រដាន់ វិល​ទៅ​ជួប​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​វិញ ហើយ​ជម្រាប​គាត់ នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​ដល់​ពួក​គេ។

សូមមើលជំពូក



យ៉ូស្វេ 2:23
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ​ឯ​ស្រុក​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​បី​ថ្ងៃ រហូត​ទាល់​តែ​ពួក​អ្នក​ដេញ​តាមបាន​វិល​ត្រឡប់​មក​វិញ ក្រោយ​ពេល​ដែល​ពួក​គេ​បានស្វែង​រក​សព្វ​តាម​ផ្លូវ ហើយ​រក​មិន​ឃើញ​សោះ។


គេ​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «ព្រះ‌យេហូវ៉ា​ពិត​ជា​បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល​មក​ក្នុង​កណ្ដាប់​របស់​ដៃ​យើង​មែន ហើយ​សូម្បី​តែ​អ្នក​ស្រុក​នោះ​ទាំង​ប៉ុន្មាន​ក៏​ញ័រ​រន្ធត់ ព្រោះ​តែ​យើង​ដែរ»។


ពេល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ដល់ អ្នក​នឹង​ឃើញ​មនុស្ស​មួយ​ក្រុម​ដែល​នៅ​ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។ ទឹក​ដី​នោះ​ធំ​ទូលាយ ដ្បិត​ព្រះ​បាន​ប្រគល់​ស្រុក​នោះ មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ គឺ​ជា​កន្លែង​មួយ​ដែល​មិន​ខ្វះ​អ្វី​នៅ​លើ​ផែនដី​នេះ​ទេ»។


គេ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង យើង​លើក​គ្នា​ទៅ​ច្បាំងនឹង​គេ ដ្បិត​យើង​បាន​ឃើញ​ទឹក​ដី​នោះ​ហើយ មើល៍ ទឹក​ដី​នោះ​ល្អ​ណាស់។ តើ​អ្នក​រាល់​គ្នា​នៅ​ព្រងើយ​ដូច្នេះ​ធ្វើ​អី? កុំបង្អែ​បង្អង់​ឡើយ ចូរ​ចូល​ទៅ​ចាប់​យក​ទឹក​ដី​នោះ​ទៅ។