ក្រុងទាំងនោះ និងភូមិនានាដែលនៅជុំវិញ ជាមត៌ករបស់កុលសម្ព័ន្ធនៃពួកកូនចៅដាន់ តាមពូជអំបូររបស់គេ។
ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅដាន់ តាមអំបូររបស់ពួកគេ។
ទីក្រុងទាំងនោះ នឹងភូមិនៅជុំវិញទាំងប៉ុន្មាន ជាមរដករបស់ពូជអំបូរពួកកូនចៅដាន់ តាមគ្រួគេទាំងប៉ុន្មាន។
នេះជាឈ្មោះកុលសម្ព័ន្ធនីមួយៗ គឺចាប់ពីព្រំដែនខាងជើងតាមផ្លូវហេតឡូន ចាប់ពីឡេបូ-ហាម៉ាត ត្រឹមហាសា-អេណាន (ត្រង់ព្រំដែនស្រុកដាម៉ាស នៅខាងជើងជិតស្រុកហាម៉ាត) លាតសន្ធឹងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធដាន់។
ពេលពួកកូនចៅដាន់បាត់បង់ទឹកដីរបស់ខ្លួន ពួកកូនចៅដាន់ក៏ឡើងទៅច្បាំងនឹងក្រុងលេសែម ហើយដណ្ដើមយកក្រុងនោះ ដោយប្រហារអ្នកក្រុងដោយមុខដាវ គេកាន់កាប់ក្រុងនោះជាកេរអាករ រួចតាំងទីលំនៅក្នុងក្រុងនោះ ទាំងហៅក្រុងលេសែមនោះថា ដាន់ តាមឈ្មោះដាន់ជាបុព្វបុរសរបស់គេ។
កាលគេបានបែងចែកទឹកដីនៅស្រុកនោះដល់គ្នាជាមត៌ករួចហើយ ពួកកូនចៅអ៊ីស្រាអែលក៏ប្រគល់មត៌កមួយចំណែក នៅកណ្ដាលពួកគេដល់លោកយ៉ូស្វេ ជាកូនលោកនុន ទុកជាមត៌ក។