ពេលនោះ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកវង្សយ៉ូសែប គឺពួកអេប្រាអិម និងពួកម៉ាណាសេថា៖ «អ្នករាល់គ្នាមានគ្នាច្រើន ហើយក៏មានកម្លាំងខ្លាំងដែរ អ្នកមិនត្រូវមានទឹកដីតែមួយចំណែកដូច្នេះទេ
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់កូនចៅលោកយ៉ូសែប គឺកុលសម្ព័ន្ធអេប្រាអ៊ីម និងកុលសម្ព័ន្ធម៉ាណាសេខាងលិចថា៖ «បងប្អូនមានគ្នាច្រើន ហើយក៏មានកម្លាំងខ្លាំងដែរ ដូច្នេះ បងប្អូនត្រូវទទួលទឹកដី លើសពីមួយចំណែក។
នោះយ៉ូស្វេក៏និយាយទៅពួកវង្សយ៉ូសែប គឺនឹងពួកអេប្រាអិម ហើយនឹងពួកម៉ាន៉ាសេថា ឯងជាពួកធំពិត ហើយក៏មានកំឡាំងសន្ធឹកណាស់ដែរ មិនត្រូវឲ្យឯងមានចំណែកតែ១ដូច្នេះទេ
យ៉ូស្វេមានប្រសាសន៍ទៅកាន់កូនចៅយូសុះ គឺកុលសម្ព័ន្ធអេប្រាអ៊ីម និងកុលសម្ព័ន្ធម៉ាណាសេខាងលិចថា៖ «បងប្អូនមានគ្នាច្រើន ហើយក៏មានកម្លាំងខ្លាំងដែរ ដូច្នេះបងប្អូនត្រូវទទួលទឹកដី លើសពីមួយចំណែក។
ជាទេវតាដែលបានរំដោះ ឲ្យពុករួចពីគ្រប់សេចក្ដីអាក្រក់ សូមព្រះអង្គប្រទានពរក្មេងទាំងពីរនេះ ហើយឲ្យគេបានរក្សាឈ្មោះពុក ឈ្មោះរបស់លោកអ័ប្រាហាំ និងលោកអ៊ីសាកជាជីតារបស់គេ សូមឲ្យអ្នកទាំងពីរបានចម្រើនឡើង មានគ្នាសន្ធឹកនៅលើផែនដី»។
ពួកកូនចៅយ៉ូសែបប្រកែកថា៖ «ស្រុកភ្នំនេះមិនគ្រប់គ្រាន់សម្រាប់យើងខ្ញុំទេ ប៉ុន្តែ ពួកសាសន៍កាណានដែលរស់នៅតំបន់វាលទំនាបទាំងប៉ុន្មាន ទាំងពួកអ្នកដែលនៅក្រុងបេត-សៀន ទាំងភូមិនានាដែលនៅជុំវិញ ព្រមទាំងពួកអ្នកដែលនៅតាមជ្រលងភ្នំយេសរាល សុទ្ធតែមានរទេះដែកទាំងអស់»។
ប៉ុន្តែ ស្រុកភ្នំត្រូវតែជាកម្មសិទ្ធិរបស់អ្នក ទោះបើសុទ្ធតែព្រៃក៏ដោយ អ្នករាល់គ្នាត្រូវតែកាប់ឆ្ការព្រៃនោះធ្វើជាកម្មសិទ្ធិ តាំងពីចុងម្ខាងរហូតដល់ចុងម្ខាង ដ្បិតអ្នកត្រូវបណ្តេញពួកសាសន៍កាណានចេញ ទោះបើគេមានរទេះដែក និងកម្លាំងខ្លាំងក៏ដោយ»។
នៅរ៉ាម៉ាថែម-សូភិម ក្នុងស្រុកភ្នំអេប្រាអិម មានបុរសម្នាក់ឈ្មោះអែលកាណា ជាកូនយេរ៉ូហាំ យេរ៉ូហាំជាកូនអេលីហ៊ូវ អេលីហ៊ូវជាកូនថូហ៊ូវ ថូហ៊ូវជាកូនស៊ូភ ដែលជាពួកអេប្រាតា។