ឯព្រំប្រទល់ខាងកើត គឺសមុទ្រស្លាប់ រហូតដល់ចុងទន្លេយ័រដាន់ ហើយព្រំប្រទល់ខាងជើងលាតសន្ធឹងចាប់ពីឈូងសមុទ្រ ដែលនៅខាងចុងទន្លេយ័រដាន់
យ៉ូស្វេ 15:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឡើងទៅដល់បេត-ហុកឡា តម្រង់ទៅខាងជើងបេត-អារ៉ាបា រួចឡើងទៅដល់ផ្ទាំងថ្មរបស់បូហាន ជាកូនរូបេន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឡើងរហូតទៅដល់បេត-ហុកឡា កាត់តាមខាងជើងបេតអារ៉ាបា ហើយឡើងទៅដល់ផ្ទាំងថ្មបូហាន។ លោកបូហានត្រូវជាកូនរបស់លោករូបេន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឡើងទៅដល់បេត-ហុកឡា ដំរង់ទៅខាងជើងបេត-អើរ៉ាបា រួចក៏ឡើងទៅដល់ថ្មដារបស់បូហានជាកូនរូបេន អាល់គីតាប ឡើងរហូតទៅដល់បេត-ហុកឡា កាត់តាមខាងជើងបេតអារ៉ាបា ហើយឡើងទៅដល់ផ្ទាំងថ្មបូហាន។ លោកបូហានត្រូវជាកូនរបស់លោករូបេន។ |
ឯព្រំប្រទល់ខាងកើត គឺសមុទ្រស្លាប់ រហូតដល់ចុងទន្លេយ័រដាន់ ហើយព្រំប្រទល់ខាងជើងលាតសន្ធឹងចាប់ពីឈូងសមុទ្រ ដែលនៅខាងចុងទន្លេយ័រដាន់
ព្រំប្រទល់នេះចាប់ពីជ្រលងភ្នំអាកោរ ឡើងទៅដល់ដេបៀរ រួចកាត់ត្រង់ទៅទិសខាងជើង ខាងគីលកាល ដែលទល់មុខនឹងផ្លូវដែលឡើងទៅអាឌូមីម នៅខាងត្បូងស្ទឹង ហើយព្រំប្រទល់នេះកាត់តាមក្បាលទឹកអេន-សេមែស មកផុតត្រឹមអេន-រ៉ូកេល
បន្ទាប់មកទៀត ព្រំប្រទល់បត់ទៅខាងជើង ទៅដល់អេន-សេមែស ហើយចេញទីនោះទៅដល់កេលីឡូត ដែលនៅទល់មុខផ្លូវឡើងទៅអាឌូមីម រួចចុះទៅដល់ផ្ទាំងថ្មរបស់បូហាន ជាកូនរូបេន