នេះជាបញ្ជីពួកមេគ្រួសាររបស់ឪពុកគេទាំងប៉ុន្មាន កូនរបស់រូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី អ្នកទាំងនេះជាក្រុមគ្រួសាររបស់រូបេន។
យ៉ូស្វេ 13:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯទន្លេយ័រដាន់ នោះជាព្រំប្រទល់ស្រុករបស់កូនចៅរូបេន នេះហើយជាមត៌ករបស់រូបេន តាមពូជអំបូររបស់គេ ព្រមទាំងទីក្រុង និងភូមិទាំងប៉ុន្មានផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រំប្រទល់ខាងលិចនៃទឹកដីរបស់កុលសម្ព័ន្ធរូបេន គឺទន្លេយ័រដាន់។ នេះជាមត៌ករបស់កុលសម្ព័ន្ធរូបេន តាមអំបូរ និងស្រុកភូមិរបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទន្លេយ័រដាន់ នោះជាព្រំស្រុករបស់កូនចៅរូបេន នេះហើយជាមរដករបស់រូបេនតាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងទីក្រុង នឹងភូមិទាំងប៉ុន្មានផង។ អាល់គីតាប ព្រំប្រទល់ខាងលិចនៃទឹកដីរបស់កុលសម្ព័ន្ធរូបេន គឺទន្លេយ័រដាន់។ នេះជាមត៌ករបស់កុលសម្ព័ន្ធរូបេន តាមអំបូរ និងស្រុកភូមិរបស់គេ។ |
នេះជាបញ្ជីពួកមេគ្រួសាររបស់ឪពុកគេទាំងប៉ុន្មាន កូនរបស់រូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី អ្នកទាំងនេះជាក្រុមគ្រួសាររបស់រូបេន។
ជាប់នឹងទឹកដីរបស់អេប្រាអិម ចាប់តាំងពីខាងកើត រហូតដល់ខាងលិច មានចំណែកសម្រាប់កុលសម្ព័ន្ធរូបេន។
ឯបាឡាមជាកូនបេអ៊រ ដែលជាគ្រូទាយ ប្រជាជនអ៊ីស្រាអែលបានសម្លាប់ដោយដាវ ក្នុងចំណោមអស់អ្នកដែលពួកគេបានស្លាប់នោះដែរ
លោកម៉ូសេក៏ឲ្យមួយចំណែកដល់កុលសម្ព័ន្ធកាដដែរ គឺដល់ពួកកូនចៅកាដ តាមពូជអំបូររបស់គេ។