បន្ទាប់មក គេនាំគ្នាអង្គុយបរិភោគ ហើយគេក្រឡេកទៅឃើញពួកអ៊ីសម៉ាអែល ដែលកំពុងតែមកពីស្រុកកាឡាត មានគ្រឿងម្ហូប ជ័រពិដោរ និងជ័រល្វីងទេសផ្ទុកលើសត្វអូដ្ឋរៀងខ្លួន ដើម្បីនាំទៅស្រុកអេស៊ីព្ទ។
យ៉ូស្វេ 13:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រុកកាឡាដ និងទឹកដីរបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ស្រុកភ្នំហ៊ើរម៉ូនទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងស្រុកកាឡាដទឹកដីស្រុកកេស៊ួរី និងម៉ាកាធី ព្រមទាំងតំបន់ភ្នំហ៊ើរម៉ូនទាំងមូល និងតំបន់បាសានទាំងមូល រហូតដល់សាលកា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងស្រុកកាឡាត ហើយព្រំដែនស្រុករបស់សាសន៍កេស៊ូរី នឹងសាសន៍ម៉ាកាធី ស្រុកភ្នំហ៊ើម៉ូនទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា អាល់គីតាប និងស្រុកកាឡាដទឹកដីស្រុកកេស៊ួរី និងម៉ាកាធី ព្រមទាំងតំបន់ភ្នំហ៊ើរម៉ូន ទាំងមូល និងតំបន់បាសានទាំងមូល រហូតដល់សាលកា |
បន្ទាប់មក គេនាំគ្នាអង្គុយបរិភោគ ហើយគេក្រឡេកទៅឃើញពួកអ៊ីសម៉ាអែល ដែលកំពុងតែមកពីស្រុកកាឡាត មានគ្រឿងម្ហូប ជ័រពិដោរ និងជ័រល្វីងទេសផ្ទុកលើសត្វអូដ្ឋរៀងខ្លួន ដើម្បីនាំទៅស្រុកអេស៊ីព្ទ។
គាត់វាយយកបានស្រុកកេស៊ូរី និងស្រុកអើរ៉ាម ព្រមទាំងទីក្រុងយ៉ាអ៊ារទាំងនោះ និងក្រុងកេណាត ព្រមទាំងភូមិនានាដែលនៅជុំវិញ គឺយកបានទីក្រុងពីគេទាំងអស់ហុកសិប ទីក្រុងទាំងនោះជារបស់ម៉ាគារឪពុកកាឡាត។
លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «ប្រសិនបើកូនចៅកាដ និងកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ទៅជាមួយអ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ា ដោយគ្រប់គ្នាកាន់អាវុធសម្រាប់ច្បាំង ហើយបានបង្រ្កាបស្រុកនោះនៅមុខអ្នករាល់គ្នា នោះត្រូវប្រគល់ស្រុកកាឡាដនេះឲ្យពួកគេទុកជាកេរអាករចុះ។
អស់ទាំងទីក្រុងនៅស្រុកវាល និងស្រុកកាឡាតទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា និងអេទ្រី ជាក្រុងនៃនគរស្តេចអុកនៅស្រុកបាសាន។
ទៅសាសន៍កាណាន ដែលនៅខាងកើត ខាងលិច និងសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូសដែលនៅស្រុកភ្នំ និងសាសន៍ហេវីនៅស្រុកមីសប៉ា នៅតំបន់ជើងភ្នំហ៊ើរម៉ូន។
និងអស់ទាំងទីក្រុងរបស់ព្រះបាទស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន រហូតដល់ព្រំប្រទល់ស្រុករបស់ពួកកូនចៅអាំម៉ូន
នេះជាស្រុកដែលនៅសល់ គឺស្រុកទាំងប៉ុន្មានរបស់សាសន៍ភីលីស្ទីន និងស្រុកទាំងប៉ុន្មានរបស់សាសន៍កេស៊ូរី
ឯទឹកដីរបស់គេ គឺស្រុកយ៉ាស៊ើរ និងអស់ទាំងទីក្រុងនៅស្រុកកាឡាដ និងស្រុករបស់ពួកកូនចៅអាំម៉ូនមួយចំហៀង រហូតដល់អារ៉ូអ៊ើរ ដែលទល់មុខក្រុងរ៉ាបាត
ដូច្នេះ មានទឹកដីដប់ចំណែកដែលត្រូវបានទៅពួកម៉ាណាសេ ក្រៅពីស្រុកកាឡាដ និងស្រុកបាសាន ដែលនៅខាងនាយទន្លេយ័រដាន់
រីឯពួកហេព្រើរខ្លះ គេឆ្លងទន្លេយ័រដាន់ ទៅស្រុកកាដ និងស្រុកកាឡាតទៅ តែសូលនៅត្រង់គីលកាលនៅឡើយ ហើយបណ្ដាទ័ពក៏តាមទ្រង់ទាំងញាប់ញ័រ។