យ៉ូស្វេ 17:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ដូច្នេះ មានទឹកដីដប់ចំណែកដែលត្រូវបានទៅពួកម៉ាណាសេ ក្រៅពីស្រុកកាឡាដ និងស្រុកបាសាន ដែលនៅខាងនាយទន្លេយ័រដាន់ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ដូច្នេះ កុលសម្ព័ន្ធម៉ាណាសេទទួលទឹកដីដប់ចំណែកទៀតថែមពីលើទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដែលស្ថិតនៅត្រើយខាងកើតនៃទន្លេយ័រដាន់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 មាន១០ចំណែកដែលត្រូវបានដល់ពួកម៉ាន៉ាសេ ក្រៅពីស្រុកកាឡាត នឹងស្រុកបាសាន ដែលនៅខាងនាយទន្លេយ័រដាន់ សូមមើលជំពូកអាល់គីតាប5 ដូច្នេះ កុលសម្ព័ន្ធម៉ាណាសេទទួលទឹកដីដប់ចំណែកទៀត ថែមពីលើទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដែលស្ថិតនៅត្រើយខាងកើតនៃទន្លេយ័រដាន់ សូមមើលជំពូក |
នាងទាំងនោះបានមកជួបសង្ឃអេលាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនុន ព្រមទាំងអស់លោកដែលជាមេដឹកនាំ ជម្រាបថា៖ «ព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ ឲ្យប្រគល់មត៌កមកពួកនាងខ្ញុំ ដូចពួកបងប្អូនប្រុសៗរបស់ពួកនាងខ្ញុំដែរ»។ ដូច្នេះ លោកក៏ចែកមត៌កឲ្យពួកនាង ក្នុងចំណោមញាតិសន្តានប្រុសៗរបស់ឪពុកនាង តាមបង្គាប់ព្រះយេហូវ៉ា។