សូមកុំឲ្យពុករួមគំនិតនឹងគេ សូមកុំឲ្យពុកចូលទៅក្នុងជំនុំគេឡើយ ដ្បិតពេលគេខឹង គេសម្លាប់មនុស្ស ហើយពេលគេចង់សប្បាយ គេដើរកាត់ជើងគោលេង។
យ៉ូស្វេ 11:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូស្វេបានប្រព្រឹត្តចំពោះគេ ដូចព្រះយេហូវ៉ាបានបង្គាប់លោក។ លោកបានកាប់សរសៃកជើងសេះ ហើយយកភ្លើងដុតរទេះចម្បាំងរបស់គេចោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេបានប្រព្រឹត្តចំពោះពួកគេ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ គឺលោកកាប់សរសៃជើងសេះ និងដុតរទេះចម្បាំងរបស់ពួកគេចោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូស្វេបានប្រព្រឹត្តនឹងគេ ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក គឺបានកាប់សរសៃកជើងសេះ ព្រមទាំងដុតរទេះចំបាំងរបស់គេផង។ អាល់គីតាប យ៉ូស្វេបានប្រព្រឹត្តចំពោះពួកគេ ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា គឺគាត់កាប់សរសៃជើងសេះ និងដុតរទេះចំបាំងរបស់ពួកគេចោល។ |
សូមកុំឲ្យពុករួមគំនិតនឹងគេ សូមកុំឲ្យពុកចូលទៅក្នុងជំនុំគេឡើយ ដ្បិតពេលគេខឹង គេសម្លាប់មនុស្ស ហើយពេលគេចង់សប្បាយ គេដើរកាត់ជើងគោលេង។
ព្រះបាទដាវីឌចាប់យកបានពលសេះមួយពាន់ប្រាំពីររយនាក់ និងពលថ្មើរជើងពីរម៉ឺននាក់ពីស្តេចនោះ ហើយក៏កាប់សរសៃកជើងសេះ ដែលទឹមរទេះទាំងអស់ ទុកឲ្យនៅល្មមទឹមរទេះមួយរយប៉ុណ្ណោះ។
«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!»
មើល៍! យើងទាស់នឹងឯង យើងនឹងដុតអស់ទាំងរទេះចម្បាំងរបស់ឯង ឲ្យទៅជាផេះ ហើយដាវនឹងស៊ីកូនសិង្ហរបស់ឯង យើងនឹងបំបាត់ការចាប់រំពារបស់ឯងពីផែនដី ហើយសំឡេងរបស់ពួកទូតឯង នឹងឥតមានអ្នកណាឮទៀតឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំឲ្យភ័យខ្លាច ដោយព្រោះគេឡើយ ដ្បិតថ្ងៃស្អែក វេលាថ្មើរណេះ យើងនឹងប្រគល់គេទាំងអស់មកឲ្យស្លាប់ នៅមុខអ៊ីស្រាអែល។ អ្នកត្រូវកាប់សរសៃកជើងសេះរបស់គេ ហើយយកភ្លើងដុតរទេះចម្បាំងរបស់គេចោលទៅ»។