ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 10:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​បើក​មាត់​រូង ហើយ​នាំ​ស្តេច​ទាំង​ប្រាំ​នោះ​ពី​ក្នុង​រូង​មក​ជួប​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​បើក​មាត់​រូង ហើយ​នាំ​ស្ដេច​ទាំង​ប្រាំ​នោះ​ចេញ​មក​ជួប​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​យ៉ូស្វេ​បង្គាប់​ថា ចូរ​បើក​មាត់​រអាង​ចុះ ហើយ​នាំ​ស្តេច​ទាំង​៥​នោះ​ចេញ​មក​ឯ​អញ

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​បើក​មាត់​រូង ហើយ​នាំ​ស្តេច​ទាំង​ប្រាំ​នោះ​ចេញ​មក​ជួប​ខ្ញុំ»។

សូមមើលជំពូក



យ៉ូស្វេ 10:22
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមៀល​ថ្ម​យ៉ាង​ធំ​ៗ​សន្ធប់​មាត់​រូង ហើយ​ដាក់​មនុស្ស​ឲ្យ​ចាំ​យាម​ទៅ​ទី​នោះ​ផង


ពេល​នោះ ប្រជា‌ជន​ទាំង​អស់​ក៏​ត្រឡប់​វិល​មក​ជួប​លោក​យ៉ូស្វេ​វិញ នៅ​ជំរំ​ម៉ាកេដា​ដោយ​សុខ‌សាន្ត គ្មាន​អ្នក​ណា​ហ៊ាន​ហើប​មាត់​ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ណា​ម្នាក់​ឡើយ។


គេ​ក៏​បើក​មាត់​រូង នាំ​ស្តេច​ទាំង​ប្រាំ​អង្គ​នោះ​ចេញ​មកជួប​លោក គឺ​ស្តេច​ក្រុង​យេរូ‌សាឡិម ស្តេច​ក្រុង​ហេប្រុន ស្តេច​ក្រុង​យ៉ារមុត ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ក្រុង​អេក្លុន។


ប៉ុន្ដែ ស្តេច​ក្រុង​អៃយ​វិញ គេ​ចាប់​បាន​ទាំង​រស់ ហើយ​នាំ​មក​ជូន​លោក​យ៉ូស្វេ។


ពេល​នោះ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​អ័‌កាក់ ជា​ស្តេច​សាសន៍​អាម៉ាឡេក​មក​នេះ» ស្តេច​អ័‌កាក់​ក៏​ដើរ​មក​រក​លោក​ដោយ​រីករាយ ព្រោះ​នឹក​ស្មាន​ក្នុង​ចិត្ត​ថា «ប្រាកដ​ជាភាព​ល្វីង​ជូរ​ចត់​នៃ​សេចក្ដី​ស្លាប់​កន្លង​ផុត​ហើយ»។