ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 41:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វា​ធ្វើ​ឲ្យ​មាន​ផ្លូវ​ភ្លឺ​តាម​ក្រោយ​វា គេ​នឹង​ស្មាន​ថា​ទី​ជម្រៅ​មាន​សក់​ស្កូវ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

វា​ធ្វើ​ឲ្យ​មាន​ដាន​រលោង​នៅ​ពី​ក្រោយ​វា គឺ​ប្រៀប​បី​ដូច​ជា​សក់​របស់​ចាស់​ព្រឹទ្ធា‌ចារ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វា​ធ្វើ​ឲ្យ​មាន​ផ្លូវ​ភ្លឺ​តាម​ក្រោយ​វា គេ​នឹង​ស្មាន​ថា​ទី​ជំរៅ​មាន​សក់​ស្កូវ​ហើយ

សូមមើលជំពូក

អាល់គីតាប

វា​ធ្វើ​ឲ្យ​មាន​ដាន​រលោង​នៅ​ពី​ក្រោយ​វា គឺ​ប្រៀប​បី​ដូច​ជា​សក់​របស់​ពួក​អះលី‌ជំអះ។

សូមមើលជំពូក



យ៉ូប 41:32
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​សម្រាប់​ជា​តួ​ពន្លឺ​នៅ​លើ​មេឃ ដើម្បី​បំភ្លឺ​មក​លើ​ផែន‌ដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។


ផែន‌ដី​គ្មាន​រូប​រាង នៅ​ទទេ មាន​តែ​ភាព​ងងឹត​នៅ​គ្រប​លើ​ជម្រៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណ របស់​ព្រះ​ក៏​រេរា​ពី​លើ​ផ្ទៃ​ទឹក។


រី​ឯ​អ្នក​វិញ អ្នក​នឹង​ទៅ​ជួប​ជុំ​បុព្វ‌បុរស​របស់​អ្នក​ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក ក្រោយ​ពី​អ្នក​មាន​អាយុ​វែង​ល្អ​ហើយ។


កាល​លោក​អ័ប្រា‌ហាំ​បាន​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ លោក​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​ក៏​បាន​ទៅជួប​ជុំ​នឹង​ដូន​តា​របស់​លោក​វិញ។


ប៉ុន្ដែ លោក​យ៉ាកុប​ប្រកែក​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ឪពុក​ចុះ​ទៅ​ជា‌មួយ​ឯង​រាល់​គ្នា​ទេ ដ្បិត​បង​វា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ បើ​កាល​ណា​វា​កើត​មាន​គ្រោះ​ថ្នាក់​អ្វី​តាម​ផ្លូវ​ដែល​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ពុក ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​ទុក្ខ​ព្រួយ​មិន​ខាន»។


ទី​ជម្រៅ​ពោល​ថា "មិន​មែន​នៅ​ក្នុង​ខ្ញុំ​ទេ" ហើយ​សមុទ្រ​ក៏​ថា "មិន​មែន​នៅ​នឹង​ខ្ញុំ​ដែរ"។


តើ​ឯង​ដែល​ចូល​ទៅ​ក្នុង​រន្ធ​នៃ​ទឹក​សមុទ្រ ឬ​បាន​ដើរ​ចុះ​ទៅ​រក​ទី​ជម្រៅ នៃ​បាត​សមុទ្រ​ឬ​ទេ?


ឯ​ទឹក​ក៏​ក្លាយ​ទៅ​ដូច​ជា​ថ្ម ហើយ​ខាង​លើ​ទី​ជម្រៅ នោះ​ទឹក​បាន​កក​ហើយ។


វា​ធ្វើ​ឲ្យ​ទឹក​ជ្រៅ​ចេញ​ពពុះ​ឡើង​ដូច​ជា​ឆ្នាំង ក៏​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ត្រឡប់​ដូច​ជា​ក្រឡ​ទឹក​អប់។


នៅ​លើ​ផែនដី​គ្មាន​សត្វ​ណា​ដូច​វា​ឡើយ ជា​សត្វ​ដែល​កើត​មក​ឥត​មាន​ភ័យ​ខ្លាច។


ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្តិ‌សព្ទ។


កម្លាំង​កាយជា​សេចក្ដី​អំនួត​របស់​មនុស្ស​កំលោះ ហើយ​សក់​ស្កូវ​ជា​គ្រឿង​លម្អ​ដល់​មនុស្ស​ចាស់។