យ៉ូប 41:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រួញនឹងធ្វើឲ្យវារត់មិនបាន ហើយបាញ់គ្រាប់ថ្ម ក៏ត្រឡប់ដូចជាជញ្ជ្រាំងដល់វា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រួញមិនដែលធ្វើឲ្យវាដកខ្លួនថយទេ រីឯថ្មដែលគេបាញ់ពីខ្សែដង្ហក់ ក៏ប្រៀបដូចជាចំបើងសម្រាប់វាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រួញនឹងធ្វើឲ្យវារត់មិនបាន ហើយថ្មបាញ់ក៏ត្រឡប់ដូចជាជញ្ជ្រាំងដល់វា អាល់គីតាប ព្រួញមិនដែលធ្វើឲ្យវាដកខ្លួនថយទេ រីឯថ្មដែលគេបាញ់ពីខ្សែដង្ហក់ ក៏ប្រៀបដូចជាចំបើងសម្រាប់វាដែរ។ |
គេឡកឡឺយឲ្យស្តេចនានា ហើយមើលងាយពួកចៅហ្វាយ គេសើចដាក់អស់ទាំងទីមាំមួន ដ្បិតគេគ្រាន់តែពូនធូលីដីឡើងចាប់យកបានហើយ
ព្រះយេហូវ៉ានៃពួកពលបរិវារនឹងការពារគេ គេនឹងលេបបំបាត់ ហើយឈ្នះគ្រាប់ក្រួសដែលបាញ់ មក គេនឹងផឹក ហើយធ្វើសំឡេង ដូចជាផឹកស្រាទំពាំងបាយជូរ គេនឹងបានពេញដូចជាចាន គឺជាចាននៅជ្រុងអាសនា។