វេលាណាដែលវាឮសូរត្រែ នោះវាស្រែកថា "ហេះហេ" វាស្រងក្លិនចម្បាំងពីចម្ងាយ ក៏ស្គាល់សម្រែកនៃពួកមេទ័ព និងសូរទ្រហឹងអឺងអាប់។
យ៉ូប 39:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអកហើរសំកាំងស្លាប ហើយត្រដាងស្លាបវាទៅទិសខាងត្បូង ដោយប្រាជ្ញារបស់ឯងឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើសត្វប្រមង់សំកាំងស្លាប តម្រង់ទៅទិសខាងត្បូង ដើម្បីឲ្យរោមស្លាបដុះឡើងសាជាថ្មី ដោយសារគំនិតយោបល់របស់អ្នកឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអកហើរសំកាំងស្លាប ហើយត្រដាងស្លាបវាទៅទិសខាងត្បូង ដោយប្រាជ្ញារបស់ឯងឬ អាល់គីតាប តើសត្វប្រមង់សំកាំងស្លាប តម្រង់ទៅទិសខាងត្បូង ដើម្បីឲ្យរោមស្លាបដុះឡើងសាជាថ្មី ដោយសារគំនិតយោបល់របស់អ្នកឬ? |
វេលាណាដែលវាឮសូរត្រែ នោះវាស្រែកថា "ហេះហេ" វាស្រងក្លិនចម្បាំងពីចម្ងាយ ក៏ស្គាល់សម្រែកនៃពួកមេទ័ព និងសូរទ្រហឹងអឺងអាប់។
ផ្កាទាំងប៉ុន្មានកំពុងតែលេចឡើងនៅផែនដី ពេលដែលសត្វហើរយំកញ្ជ្រៀវបានមកដល់ ក៏ឮសំឡេងលលកនៅក្នុងស្រុកយើងហើយ
ឯសត្វកុកដែលហើរលើអាកាសក៏ស្គាល់រដូវវាដែរ ឯលលក និងត្រចៀកកាំ ហើយក្រៀល ក៏កាន់ពេលវេលាដែលត្រូវមកដែរ តែប្រជារាស្ត្ររបស់យើង គេមិនស្គាល់ច្បាប់របស់ព្រះយេហូវ៉ាទេ។
ត្រូវឲ្យអើរ៉ុននាំគោឈ្មោលនៃតង្វាយលោះបាប ដែលសម្រាប់ខ្លួនមកឲ្យធួននឹងខ្លួន និងពូជពង្សដែរ រួចសម្លាប់គោនោះថ្វាយដោយព្រោះបាបខ្លួន។