រីឯយប់នោះ សូមឲ្យសេចក្ដីងងឹតសូន្យសុងចាប់ទុក កុំឲ្យយប់នោះមានកន្លែង នៅជាមួយថ្ងៃឯទៀតក្នុងឆ្នាំឡើយ ក៏កុំឲ្យរាប់ក្នុងខែនោះដែរ។
យ៉ូប 3:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យយប់នោះបានទៅជាអសារឥតការ ឥតមានឮសូរសៀងអរសប្បាយឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យយប់នោះប្រៀបបាននឹងស្ត្រីអារ ហើយក៏កុំឲ្យមានសម្រែកអរសប្បាយ នៅយប់នោះដែរ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ សូមឲ្យយប់នោះបានទៅជាអសារឥតការ ឥតមានឮសូរសៀងអរសប្បាយឡើយ អាល់គីតាប សូមឲ្យយប់នោះប្រៀបបាននឹងស្ត្រីអារ ហើយក៏កុំឲ្យមានសំរែកអរសប្បាយ នៅយប់នោះដែរ! |
រីឯយប់នោះ សូមឲ្យសេចក្ដីងងឹតសូន្យសុងចាប់ទុក កុំឲ្យយប់នោះមានកន្លែង នៅជាមួយថ្ងៃឯទៀតក្នុងឆ្នាំឡើយ ក៏កុំឲ្យរាប់ក្នុងខែនោះដែរ។
សូមឲ្យពួកអ្នកដែលស្អប់ពេលថ្ងៃ បានដាក់បណ្ដាសាដល់យប់នោះ ព្រមទាំងពួកអ្នកដែលប្រុង នឹងដាស់ក្រពើឡើងផង។
ការសប្បាយដោយវាយក្រាប់បានបាត់ឈឹង សំឡេងរបស់ពួកអ្នកដែលកំពុងតែរីករាយក៏ផុត ហើយអំណរដោយដេញស៊ុងក៏អស់ទៅ។
នៅគ្រានោះ យើងលែងឲ្យមានសំឡេងអំណរ និងសំឡេងរីករាយ ជាសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី ពីក្រុងស្រុកយូដា ហើយពីផ្លូវក្រុងយេរូសាឡិមទៅ ពីព្រោះស្រុកនេះនឹងត្រូវវិនាសសូន្យ។