រីឯនាងស៊ីឡាបង្កើតបានទូបាល-កាអ៊ីន ជាមេបង្រៀនពួកជាងលង្ហិន និងជាងដែកគ្រប់ប្រភេទ។ ប្អូនស្រីរបស់ទូបាល-កាអ៊ីនឈ្មោះនាងណាអាម៉ា។
យ៉ូប 28:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯដែកគេយកពីដីមក។ ហើយទង់ដែង គេរំលាយមកពីថ្ម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេយកដែកចេញពីដី ហើយយកលង្ហិនចេញពីថ្ម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដែកគេយកពីដីមក ហើយទង់ដែង គេរំលាយមកពីថ្ម អាល់គីតាប គេយកដែកចេញពីដី ហើយយកលង្ហិនចេញពីថ្ម។ |
រីឯនាងស៊ីឡាបង្កើតបានទូបាល-កាអ៊ីន ជាមេបង្រៀនពួកជាងលង្ហិន និងជាងដែកគ្រប់ប្រភេទ។ ប្អូនស្រីរបស់ទូបាល-កាអ៊ីនឈ្មោះនាងណាអាម៉ា។
ឥឡូវនេះ ក្នុងទុក្ខលំបាករបស់យើង យើងបានចាត់ចែងទុក ជាមាសមួយសែនហាប និងប្រាក់មួយលានហាប ព្រមទាំងលង្ហិន ដែកដែលថ្លឹងមិនបានផង ដ្បិតច្រើនហួសកំណត់ណាស់ ក៏បានចាត់ចែងឈើ និងថ្មដែរ ហើយឯងនឹងចង់បន្ថែមទៀតក៏បាន។
ពិតប្រាកដជាមានកន្លែងជីករកប្រាក់បាន ក៏មានកន្លែងដែលរកបានមាស សម្រាប់យកទៅសម្រង់
ពួកអ្នកជីករ៉ែ កម្ចាត់សេចក្ដីងងឹតចេញ ហើយស្វែងរកថ្មលាក់កំបាំងក្នុងទីងងឹតសូន្យសុង រហូតដល់ទីជ្រៅបំផុត
ជាស្រុកដែលអ្នកនឹងបរិភោគនំប៉័ង ដោយមិនរិតត្បិត អ្នកនឹងមិនខ្វះខាតអ្វីឡើយ ឯថ្មនៅស្រុកនោះសុទ្ធតែជាដែក ហើយនៅក្នុងភ្នំ នោះនឹងជីករកបានទង់ដែង។