ទីជម្រៅពោលថា "មិនមែននៅក្នុងខ្ញុំទេ" ហើយសមុទ្រក៏ថា "មិនមែននៅនឹងខ្ញុំដែរ"។
យ៉ូប 28:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនអាចទិញដោយមាសបាន គេក៏មិនថ្លឹងប្រាក់ចេញថ្លៃឲ្យបានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេមិនអាចយកមាសសុទ្ធទៅដូរយកប្រាជ្ញា ហើយយកប្រាក់ទៅទិញប្រាជ្ញាបានទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងទិញយកដោយមាសមិនបាន គេក៏មិនថ្លឹងប្រាក់ចេញថ្លៃឲ្យបានដែរ អាល់គីតាប គេមិនអាចយកមាសសុទ្ធទៅដូរយកប្រាជ្ញា ហើយយកប្រាក់ទៅទិញប្រាជ្ញាបានទេ។ |
ទីជម្រៅពោលថា "មិនមែននៅក្នុងខ្ញុំទេ" ហើយសមុទ្រក៏ថា "មិនមែននៅនឹងខ្ញុំដែរ"។
មិនអាចយកមាសពីស្រុកអូភារ ឬត្បូងអូនីក្ស ត្បូងកណ្តៀងមករាប់តម្លៃនៃប្រាជ្ញាបានឡើយ។
មិនបាច់និយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេ ដ្បិតប្រាជ្ញាមានតម្លៃច្រើន លើសជាងត្បូងទទឹមទៅទៀត។
ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអម្បាលម៉ានទៅ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។
យើងស្រឡាញ់ដល់អស់អ្នក ដែលស្រឡាញ់យើង ហើយអស់ពួកអ្នកដែលស្វែងរកអស់ពីចិត្ត នោះនឹងបានជួប
ផលដែលកើតពីយើង នោះវិសេសជាងមាស ក៏ប្រសើរជាងមាសយ៉ាងបរិសុទ្ធផង ហើយផលកម្រៃរបស់យើង ជាជាងប្រាក់យ៉ាងវិសេសបំផុត