គេនឹងគ្មានកូន ឬចៅក្នុងវង្សត្រកូលរបស់គេ ឬអ្នកណានៅសល់ក្នុងកន្លែង ដែលគេអាស្រ័យនោះឡើយ។
យ៉ូប 27:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេដែលសល់នៅ នឹងត្រូវស្លាប់ ហើយកប់ទៅ ឯប្រពន្ធដែលនៅមេម៉ាយ នោះមិនយំសោកទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅដែលរួចជីវិត នឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត ប្រពន្ធរបស់គេដែលនៅមេម៉ាយ នឹងមិនយំកាន់ទុក្ខឲ្យគេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកគេដែលសល់នៅ នឹងត្រូវស្លាប់ ហើយកប់ទៅ ឯប្រពន្ធដែលនៅមេម៉ាយ នោះមិនយំសោកទេ អាល់គីតាប កូនចៅដែលរួចជីវិត នឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត ប្រពន្ធរបស់គេដែលនៅមេម៉ាយ នឹងមិនយំកាន់ទុក្ខឲ្យគេឡើយ។ |
គេនឹងគ្មានកូន ឬចៅក្នុងវង្សត្រកូលរបស់គេ ឬអ្នកណានៅសល់ក្នុងកន្លែង ដែលគេអាស្រ័យនោះឡើយ។
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូល ស្ដីពីដំណើរយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចសាសន៍យូដាដូច្នេះថា៖ មនុស្សនឹងមិនសោកស្តាយដោយពាក្យថា ឱបង ឱប្អូនអើយ ក៏មិនដែលសោកស្តាយថា ឱព្រះអម្ចាស់អើយ ឬថាព្រះករុណាដ៏ឧត្តមអើយ នោះឡើយ។
ឯសំពត់ឈ្នួតនឹងនៅជាប់លើក្បាល ហើយស្បែកជើងនៅជាប់នឹងជើងដែរ អ្នករាល់គ្នានឹងមិនសោយសោក ឬយំយែកឡើយ គឺនឹងរោយរៀវទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន ហើយនឹងថ្ងូរប្រទល់មុខគ្នានឹងគ្នាវិញ