យ៉ូប 21:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គោឈ្មោលរបស់គេជាន់មេឥតខាន គោញីក៏បង្កើតកូនឥតរលូតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហ្វូងគោរបស់គេបង្កើតកូនចៅច្រើនឡើង ឥតដែលមានខូចបង់អ្វីឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គោឈ្មោលរបស់គេវាជាន់មេឥតខាន គោញីក៏សំរាលកូនឥតរលូតដែរ អាល់គីតាប ហ្វូងគោរបស់គេបង្កើតកូនចៅច្រើនឡើង ឥតដែលមានខូចបង់អ្វីឡើយ។ |
ក្នុងផ្ទះរបស់គេមានតែសេចក្ដីសុខ ឥតភ័យខ្លាចអ្វីឡើយ ហើយក៏គ្មានដំបងរបស់ព្រះប៉ះពាល់គេដែរ។
នៅក្នុងស្រុករបស់អ្នកនឹងគ្មានស្ត្រីរលូតកូន ឬស្ត្រីអារឡើយ យើងនឹងឲ្យអ្នកមានអាយុយឺនយូរ។
«មានបុរសម្នាក់ជាអ្នកមាន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ និងសំពត់ទេសឯកយ៉ាងម៉ដ្ត ហើយជប់លៀងយ៉ាងអធិកអធមរាល់ថ្ងៃ។
ព្រះយេហូវ៉ានឹងចម្រើនឲ្យអ្នកមានជាបរិបូរឡើង ដោយផលដែលកើតពីពោះរបស់អ្នក ផលដែលកើតពីហ្វូងសត្វរបស់អ្នក និងផលដែលកើតពីដីរបស់អ្នក នៅក្នុងស្រុកដែលព្រះយេហូវ៉ា បានស្បថនឹងបុព្វបុរសរបស់អ្នកថា នឹងឲ្យដល់អ្នក។