ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 52:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​នាំ​អ្នក​ទាំង​នោះ ទៅ​ឯ​ស្តេច​បាប៊ីឡូន​ត្រង់​រីបឡា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​ចាប់​អ្នក​ទាំង​នោះ នាំ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​នៅ​រីបឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​នាំ​អ្នក​ទាំង​នោះ ទៅ​ឯ​ស្តេច​បាប៊ីឡូន​ត្រង់​រីបឡា

សូមមើលជំពូក

អាល់គីតាប

លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​ចាប់​អ្នក​ទាំង​នោះ នាំ​ទៅ​ជូន​ស្ដេច​ស្រុក​បាប៊ី‌ឡូន​នៅ​រីបឡា។

សូមមើលជំពូក



យេរេមា 52:26
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ផារ៉ោន-នេកោ​បាន​ចាប់​ចង​ព្រះបាទ​យ៉ូសៀស នៅ​ត្រង់​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត ដើម្បី​មិន​ឲ្យ​ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​ទៀត គឺ​តម្រូវ​ឲ្យ​ស្រុក​នោះ​បង់​សួយ​សារ​អាករ​ជា​ប្រាក់​មួយរយ​ហាប និង​មាស​មួយ​ហាប។


លោក​នាំ​ទៅ​គាល់​ស្តេច​បាប៊ី‌ឡូន នៅ​ត្រង់​រីបឡា


ដល់​ថ្ងៃ​ទី​ប្រាំពីរ ខែ​ទី​ប្រាំ គឺ​នៅ​ឆ្នាំ​ទី​ដប់​ប្រាំបួន ក្នុង​រាជ្យ​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន នោះ​នេប៊ូ‌សារ៉ា‌ដាន ជា​មេ‌ទ័ព​អង្គរក្ស ជា​អ្នក​បម្រើ​របស់​ស្តេច​បាប៊ី‌ឡូន បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម។


ប៉ុន្តែ ពល‌ទ័ព​សាសន៍​ខាល់ដេ ក៏​ដេញ​តាម​ព្រះបាទ​សេដេគា​ទាន់​នៅ​ត្រង់​វាល​យេរីខូរ កាល​គេ​ចាប់​ទ្រង់​បាន​ហើយ ក៏​នាំ​ទៅ​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ត្រង់​រីបឡា នៅ​ស្រុក​ហាម៉ាត ហើយ​នេប៊ូក្នេសា​ក៏​កាត់​ទោស​ទ្រង់។


បន្ទាប់​មក នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ដឹក‌នាំ​សំណល់​ពួក​បណ្ដា‌ជន​ដែល​នៅ​ក្នុង​ទី​ក្រុង និង​ពួក​អ្នក​ដែល​ចូល​ខាង​លោក ព្រម​ទាំង​សំណល់​នៃ​ប្រជាជន​ទាំង‌ឡាយ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន។


ហើយ​ព្រំ‌ដែន​នេះ ត្រូវ​បន្ត​ចុះ​ពី​សេផាម​ទៅ​ដល់​រីបឡា ដែល​នៅ​ខាង​កើត​អាយីន រួច​ចុះ​ទៅ​ដល់​ជាយ​ខាង​កើត​សមុទ្រ​នេ‌សារ៉ែត។