ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 52:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​យក​មន្ត្រី​ម្នាក់ ដែល​ជា​មេបញ្ជា​ការ​លើ​ពល‌ទ័ព ពី​ក្នុង​ទី​ក្រុង និង​មនុស្ស​ប្រាំពីរ​នាក់ ដែល​ធ្លាប់​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច ដែល​ឃើញ​មាន​នៅ​ក្នុង​ទី​ក្រុង ហើយ​ស្មៀន​របស់​មេ‌ទ័ព​ធំ ដែល​កេណ្ឌ​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​អ្នក​ស្រុក​ហុក​សិប​នាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ទី​ក្រុង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ក៏​ចាប់​មហា‌តលិក​មួយ​រូប​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពល​ទាហាន ព្រម​ទាំង​ពួក​នៅ​ក្នុង​វាំង​ប្រាំ‌ពីរ​រូប ស្មៀន​របស់​មេ‌ទ័ព​ដែល​មាន​ភារ‌កិច្ច​កេណ្ឌ​ទាហាន និង​ប្រជា‌ជន​ហុក‌សិប​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នា​ពេល​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​យក​មេ​ម្នាក់ ដែល​បាន​ត្រួត​លើ​ពល‌ទ័ព ពី​ក្នុង​ទី​ក្រុង នឹង​មនុស្ស​៧​នាក់ ដែល​ធ្លាប់​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច ដែល​ឃើញ​មាន​នៅ​ក្នុង​ទី​ក្រុង ហើយ​ស្មៀន​របស់​មេ‌ទ័ព​ធំ ដែល​កេណ្ឌ​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​អ្នក​ស្រុក​៦០​នាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ទី​ក្រុង​ផង

សូមមើលជំពូក

អាល់គីតាប

គាត់​ក៏​ចាប់​មហា‌តលិក​មួយ​នាក់​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពល​ទាហាន ព្រម​ទាំង​ពួក​នៅ​ក្នុង​វាំង​ប្រាំ‌ពីរ​នាក់ ស្មៀន​របស់​មេ‌ទ័ព​ដែល​មាន​ភារកិច្ច​កេណ្ឌ​ទាហាន និង​ប្រជា‌ជន​ហុក‌សិប​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នា​ពេល​នោះ។

សូមមើលជំពូក



យេរេមា 52:25
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ចាប់​យក​មេ‌ទ័ព​ម្នាក់​ពី​ទី​ក្រុង ជា​មេបញ្ជា​ការ​លើ​ពល‌ទ័ព និង​មនុស្ស​ប្រាំ​នាក់ ជា​អ្នក​ធ្លាប់​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច ដែល​ឃើញ​មាន​នៅ​ក្នុង​ក្រុង ហើយ​ស្មៀន​របស់​មេ‌ទ័ព ជា​អ្នក​ធ្វើ​បញ្ជី​កត់​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​អ្នក​ស្រុក​ហុកសិប​នាក់ ដែល​ឃើញ​មាន​ក្នុង​ក្រុង​ដែរ។


ហើយ​អ្នក​ដែល​នៅ​ជិត​ដិតនឹង​ស្ដេច​មាន កើ‌សេណា សេថារ អ័ឌ‌ម៉ាថា តើស៊ី មេរេស ម៉ា‌សេណា និង​មមូ‌កាន ជា​មន្ត្រី​ទាំង​ប្រាំពីរ​រូប​របស់​សាសន៍​ពើស៊ី និង​សាសន៍​មេឌី ដែល​ជា​អ្នក​ជំនិត​របស់​ស្តេច ហើយ​ជា​អ្នក​លេខ​មួយ​ក្នុង​នគរ)។


ពេល​នោះ បារូក​ក៏​អាន​មើល​ក្រាំង ជា​ពាក្យ​របស់​ហោរា​យេរេមា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឲ្យ​បណ្ដា‌ជន​ស្តាប់ គឺ​ក្នុង​បន្ទប់​របស់​ស្មៀន​កេម៉ារា ជា​កូន​សាផាន ដែល​នៅ​ទី‌លាន​ខាង​លើ ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។


ចូរ​ប្រយ័ត្ន កុំ​មើល​ងាយ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​ទាំង​នេះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន‌សួគ៌ ទេវតា​របស់​ពួក​គេ​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌វរបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ជានិច្ច។