២ ពង្សាវតារក្សត្រ 25:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ក៏ចាប់យកមេទ័ពម្នាក់ពីទីក្រុង ជាមេបញ្ជាការលើពលទ័ព និងមនុស្សប្រាំនាក់ ជាអ្នកធ្លាប់ឃើញព្រះភក្ត្រស្តេច ដែលឃើញមាននៅក្នុងក្រុង ហើយស្មៀនរបស់មេទ័ព ជាអ្នកធ្វើបញ្ជីកត់ពួកអ្នកស្រុក ព្រមទាំងពួកអ្នកស្រុកហុកសិបនាក់ ដែលឃើញមានក្នុងក្រុងដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 លោកក៏ចាប់មហាតលិកមួយរូប ដែលជាអ្នកទទួលខុសត្រូវលើពលទាហាន ព្រមទាំងពួកនៅក្នុងវាំងប្រាំរូប ស្មៀនរបស់មេទ័ពដែលមានភារកិច្ចកេណ្ឌទាហាន និងប្រជាជនហុកសិបនាក់ទៀត ដែលស្ថិតនៅក្នុងទីក្រុងនាពេលនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ក៏ចាប់យកមេទ័ពម្នាក់ពីទីក្រុង ជាអ្នកត្រួតលើពលទ័ព នឹងមនុស្ស៥នាក់ ជាអ្នកធ្លាប់ឃើញព្រះភក្ត្រស្តេច ដែលឃើញមាននៅក្នុងក្រុង ហើយស្មៀនរបស់មេទ័ព ជាអ្នកធ្វើបញ្ជីកត់ពួកអ្នកស្រុក ព្រមទាំងពួកអ្នកស្រុក៦០នាក់ ដែលឃើញមានក្នុងក្រុងដែរ សូមមើលជំពូកអាល់គីតាប19 លោកក៏ចាប់មហាតលឹកម្នាក់ ដែលជាអ្នកទទួលខុសត្រូវលើពលទាហាន ព្រមទាំងពួកនៅក្នុងវាំងប្រាំនាក់ស្មៀនរបស់មេទ័ពដែលមានភារកិច្ចកេណ្ឌទាហាន និងប្រជាជនហុកសិបនាក់ទៀត ដែលស្ថិតនៅក្នុងទីក្រុងនាពេលនោះ។ សូមមើលជំពូក |