យើងនឹងបំបាក់បំបែកទាំងប្រុសទាំងស្រី ដោយសារអ្នក យើងនឹងបំបាក់បំបែក ទាំងចាស់ទាំងក្មេង ដោយសារអ្នក យើងនឹងបំបាក់បំបែកទាំងពួកកំលោះ ក្រមុំ ដោយសារអ្នក។
យេរេមា 51:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងបំបាក់បំបែកទាំងគង្វាល និងហ្វូងសត្វ ដោយសារអ្នក យើងនឹងបំបាក់បំបែកទាំងអ្នកភ្ជួរ និងគោ ដោយសារអ្នក យើងនឹងបំបាក់បំបែកទាំងចៅហ្វាយ និងនាយផង ដោយសារអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានប្រើអ្នក សម្រាប់ប្រហារគង្វាល និងហ្វូងសត្វរបស់គេ យើងបានប្រើអ្នក សម្រាប់ប្រហារអ្នកភ្ជួរស្រែ និងគោដែលគេទឹម យើងបានប្រើអ្នក សម្រាប់ប្រហារចៅហ្វាយខេត្ត និងទេសាភិបាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងបំបាក់បំបែកទាំងអ្នកគង្វាល នឹងហ្វូងសត្វ ដោយសារឯង អញនឹងបំបាក់បំបែកទាំងអ្នកភ្ជួរ នឹងគោ ដោយសារឯង អញនឹងបំបាក់បំបែកទាំងចៅហ្វាយ នឹងនាយផង ដោយសារឯង អាល់គីតាប យើងបានប្រើអ្នក សម្រាប់ប្រហារអ្នកគង្វាល និងហ្វូងសត្វរបស់គេ យើងបានប្រើអ្នក សម្រាប់ប្រហារអ្នកភ្ជួរស្រែ និងគោដែលគេទឹម យើងបានប្រើអ្នក សម្រាប់ប្រហារចៅហ្វាយខេត្ត និងទេសាភិបាល។ |
យើងនឹងបំបាក់បំបែកទាំងប្រុសទាំងស្រី ដោយសារអ្នក យើងនឹងបំបាក់បំបែក ទាំងចាស់ទាំងក្មេង ដោយសារអ្នក យើងនឹងបំបាក់បំបែកទាំងពួកកំលោះ ក្រមុំ ដោយសារអ្នក។
យើងនឹងសងដល់ក្រុងបាប៊ីឡូន និងពួកអ្នកស្រុកខាល់ដេទាំងប៉ុន្មាននៅភ្នែកអ្នក តាមគ្រប់ទាំងការអាក្រក់ដែលគេបានធ្វើដល់ក្រុងស៊ីយ៉ូន នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ឯពួកមេទ័ព ពួកអ្នកប្រាជ្ញ ពួកចៅហ្វាយ ពួកនាយ និងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មានរបស់វា នោះយើងនឹងធ្វើឲ្យស្រវឹង គេនឹងដេកលក់ទៅជារៀងរហូត ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលព្រះនាមព្រះអង្គជាព្រះយេហូវ៉ានៃពួកពលបរិវារ។