ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 48:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សេចក្ដី​រីក‌រាយ និង​អំណរ បាន​ដក​ចេញ​ពី​ចម្ការ​ដុះ‌ដាល ហើយ​ពី​ស្រុក​ម៉ូអាប់ យើង​បាន​ធ្វើ​ឲ្យ​លែង​មាន​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ឃ្នាប​ទៀត ក៏​គ្មាន​អ្នក​ណា​ជាន់​ផ្លែ ដោយ​សម្រែក​ខ្ញៀវ‌ខ្ញារ សូរ​សម្រែក​របស់​គេ​មិន​មែន​ជា​សម្រែក​ពិត​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អំណរ​សប្បាយ និង​ការ​រីក‌រាយ​ចេញ​បាត់ ពី​ចម្ការ​ទំពាំង‌បាយជូរ និង​ពី​ស្រុក​ម៉ូអាប់។ យើង​ក៏​ធ្វើ​ឲ្យ​លែង​មាន​ស្រា​នៅ​ក្នុង​ធុង ហើយ​ក៏​លែង​មាន​នរណា​ជាន់​ផ្លែ​ទំពាំង‌បាយជូរ ទាំង​ស្រែក​យ៉ាង​សប្បាយ​ទៀត​ដែរ ផ្ទុយ​ទៅ​វិញ មាន​តែ​សម្រែក​វេទនា​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សេចក្ដី​រីក‌រាយ នឹង​សេចក្ដី​អំណរ នោះ​បាន​ដក​ចេញ​ពី​ចំការ​ដុះ‌ដាល ហើយ​ពី​ស្រុក​ម៉ូអាប់​ទៅ អញ​បាន​ធ្វើ​ឲ្យ​លែង​មាន​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ឃ្នាប​ទៀត ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​ផ្លែ ដោយ​សំរែក​ខ្ញៀវ‌ខ្ញារ​ឡើយ សូរ​សំរែក​របស់​គេ​នឹង​មិន​មែន​ជា​សំរែក​ពិត​ទេ

សូមមើលជំពូក

អាល់គីតាប

អំណរ​សប្បាយ និង​ការ​រីក‌រាយ​ចេញ​បាត់ ពី​ចម្ការ​ទំពាំង‌បាយជូរ និង​ពី​ស្រុក​ម៉ូអាប់។ យើង​ក៏​ធ្វើ​ឲ្យ​លែង​មាន​ស្រា​នៅ​ក្នុង​ធុង ហើយ​ក៏​លែង​មាន​នរណា​ជាន់​ផ្លែ​ទំពាំង‌បាយជូរ ទាំង​ស្រែក​យ៉ាង​សប្បាយ​ទៀត​ដែរ ផ្ទុយ​ទៅ​វិញ មាន​តែ​សំរែក​វេទនា​ប៉ុណ្ណោះ។

សូមមើលជំពូក



យេរេមា 48:33
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ចម្ការ​បីហិចតា​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ តែ​មួយបាថ ហើយ​ពូជ​មួយ​ហូមើរ នឹងបាន​ផល​តែ​មួយ​អេផា ប៉ុណ្ណោះ។


ហើយ​នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ណា ដែល​ពី​ដើម​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ​ចំនួន​មួយ​ពាន់​ដើម មាន​តម្លៃ​ជា​ប្រាក់​មួយ​ពាន់​រៀល នោះ​នឹង​បាន​ជា​ទី​សម្រាប់​អញ្ចាញ និង​បន្លា​វិញ


ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​បណ្ដា‌ជន​ចម្រើន​ឡើង ហើយ​បាន​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ ជា​ច្រើន​ឡើង​ដែរ គេ​មាន​អំណរ​នៅ​ចំពោះ​ព្រះ‌អង្គ ដូច​ជា​អំណរ ក្នុង​រដូវ​ចម្រូត ហើយ​ដូច​ជា​អំណរ​នៃ​មនុស្ស ដែល​កំពុង​តែ​ចែក​របឹប​គ្នា។


តើ​អាហារ​មិន​បាន​រលាយ​បាត់​ពី​ភ្នែក​របស់​យើង ហើយ​អំណរ និង​ការ​សប្បាយ​រីក‌រាយ ពី​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ក៏​លែង​មាន​ទៀត​ទេ​ឬ?


ម្នាល​ពួក​ប្រមឹក​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​យំ​ទៅ ឱ​ពួក​អ្នក​ដែល​ធ្លាប់​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​អើយ ចូរ​ទ្រហោ​យំ ព្រោះ​តែ​ស្រា​ទំពាំង​បាយ​ជូរ​ផ្អែម​នោះ​ទៅ ដ្បិត​ស្រា​ទំពាំង​បាយ​ជូរ​ផ្អែម ត្រូវ​ដាច់​ពី​មាត់​អ្នក​រាល់​គ្នា​ហើយ។


នៅ​គ្រប់​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ នឹង​មាន​សំឡេង​ទ្រហោ​យំ ដ្បិត​យើង​នឹង​ដើរ​កាត់​កណ្ដាល​អ្នក​រាល់​គ្នា នោះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


តើ​អ្នក​គិត​ដូច​ម្ដេច​ទៅ​ហើយ? កាល​ណា​គេ​មក​ដល់​គំនរ​ស្រូវ​ដែល​ត្រូវ​មាន​ម្ភៃ​ថាំង នោះ​ឃើញ​មាន​តែ​ដប់​ទេ ហើយ​កាល​ណា​មក​ដល់​ធុង​ឃ្នាប ដើម្បី​ដង​យក​ហាសិប​រង្វាល់ នោះ​បាន​តែ​ម្ភៃ​វិញ។