ប្រសិនបើធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្ដីសុចរិតដែរ គេនឹងប្រព្រឹត្តសេចក្ដីកំហុសនៅក្នុងស្រុកទៀងត្រង់ផង ឥតដែលពិចារណាមើលឫទ្ធានុភាពនៃព្រះយេហូវ៉ាឡើយ។
យេរេមា 40:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេជម្រាបលោកថា៖ តើលោកជ្រាបឬទេថា ប្អាលីស ជាស្តេចពួកកូនចៅអាំម៉ូន បានចាត់អ៊ីសម៉ាអែល ជាកូននេថានា ឲ្យមកសម្លាប់លោក? តែកេដាលា ជាកូនអ័ហ៊ីកាមមិនជឿគេទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជម្រាបថា៖ «តើលោកជ្រាបឬទេ បាលីស ជាស្ដេចរបស់ជនជាតិអាំម៉ូន ចាត់លោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា ឲ្យមកសម្លាប់លោក?»។ ប៉ុន្តែ លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម មិនជឿពាក្យអ្នកទាំងនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេជំរាបលោកថា តើលោកជ្រាបឬទេថា ប្អាលីស ជាស្តេចពួកកូនចៅអាំម៉ូន បានចាត់អ៊ីសម៉ាអែល ជាកូននេថានា ឲ្យមកសំឡាប់លោក តែកេដាលា ជាកូនអ័ហ៊ីកាមមិនជឿគេទេ អាល់គីតាប ជម្រាបថា៖ «តើលោកជ្រាបឬទេ បាលីស ជាស្ដេចរបស់ជនជាតិអាំម៉ូន ចាត់លោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា ឲ្យមកសម្លាប់លោក?»។ ប៉ុន្តែ លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម មិនជឿពាក្យអ្នកទាំងនោះទេ។ |
ប្រសិនបើធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្ដីសុចរិតដែរ គេនឹងប្រព្រឹត្តសេចក្ដីកំហុសនៅក្នុងស្រុកទៀងត្រង់ផង ឥតដែលពិចារណាមើលឫទ្ធានុភាពនៃព្រះយេហូវ៉ាឡើយ។
យ៉ូហាណាន ជាកូនការា និងពួកមេទ័ពទាំងប៉ុន្មាន ដែលពួននៅស្រុកស្រែចម្ការ គេក៏មកជួបកេដាលានៅត្រង់មីសប៉ា។
គេក៏មកឯកេដាលា ត្រង់មីសប៉ា គឺមានអ៊ីសម៉ាអែល ជាកូននេថានា យ៉ូហាណាន និងយ៉ូណាថាន ជាកូនការា សេរ៉ាយ៉ា ជាកូនថានហ៊ូមែត និងពួកកូនរបស់អេផាយ ពីស្រុកនថូផា ហើយយេសានា ជាកូនរបស់ម្នាក់នៅម៉ាកាធី ព្រមទាំងពួកទាហានរបស់គេផង។
នៅខែទីប្រាំពីរ អ៊ីសម៉ាអែល ជាកូននេថានា ដែលជាកូនអេលីសាម៉ា ក្នុងវង្សាស្តេច ហើយជានាយកធំម្នាក់របស់ស្តេច ព្រមទាំងដប់នាក់ឯទៀត ក៏មករកកេដាលាជាកូនអ័ហ៊ីកាម នៅត្រង់មីសប៉ា ហើយគេបានបរិភោគអាហារជាមួយគ្នានៅទីនោះ។
អ៊ីសម៉ាអែលក៏ចាប់យកសំណល់បណ្ដាជន ដែលនៅមីសប៉ា នាំទៅជាឈ្លើយ គឺទាំងបុត្រីស្តេចទាំងប៉ុន្មាន និងជនទាំងឡាយដែលសល់នៅត្រង់មីសប៉ា ជាពួកអ្នកដែលនេប៊ូសារ៉ាដានមេទ័ពធំបានផ្ទុកផ្តាក់ដល់កេដាលា ជាកូនអ័កាម នោះអ៊ីសម៉ាអែល ជាកូននេថានា ក៏នាំគេទៅជាឈ្លើយទាំងអស់ រួចចេញដំណើរទៅ ដើម្បីឆ្លងទៅពួកកូនចៅអាំម៉ូន។
អ៊ីសម៉ាអែល ជាកូននេថានា និងដប់នាក់ដែលនៅជាមួយ ក៏ក្រោកឡើងប្រហារកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផានដោយដាវ គឺគេសម្លាប់អ្នកដែលស្តេចបាប៊ីឡូនបានតាំងឡើង ធ្វើជាចៅហ្វាយលើស្រុកនោះ។
កុំទុកចិត្តនឹងមិត្តសម្លាញ់ ក៏កុំជឿញាតិសន្ដានដែរ ចូររក្សាបបូរមាត់របស់អ្នក ចេញឆ្ងាយពីនាងដែលកុហកនៅនឹងទ្រូងរបស់អ្នក