ដូច្នេះ ស្ដេចបង្គាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពីថា៖ «ចូរនាំមនុស្សសាមសិបនាក់ពីទីនេះទៅជាមួយអ្នក ហើយស្រង់ហោរាយេរេមាចេញពីគុកងងឹតមក ក្រែងលោកស្លាប់»។
យេរេមា 38:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អេបេឌ-មេលេកក៏យកមនុស្សទាំងនោះទៅជាមួយ ចូលទៅក្នុងព្រះរាជដំណាក់ គឺទៅកាន់បន្ទប់សម្លៀកបំពាក់នៅក្នុងឃ្លាំង យកក្រណាត់ចាស់ៗ និងសម្លៀកបំពាក់រយ៉ីរយ៉ៃពីកន្លែងនោះ ហើយចងនឹងខ្សែពួរ សម្រូតចុះទៅឲ្យយេរេមានៅក្នុងអណ្ដូងងងឹត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេបេដ-មេលេកក៏នាំទាហានទៅជាមួយឆ្ពោះទៅវាំងស្ដេច ហើយទៅខាងក្រោមឃ្លាំងព្រះរាជ្យទ្រព្យ។ គាត់យកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗមកចងនឹងខ្សែពួរ សម្រូតចុះទៅឲ្យលោកយេរេមា នៅក្នុងអណ្ដូង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេបេឌ-មេលេកក៏នាំយកមនុស្សទាំងនោះ ទៅជាមួយចូលទៅខាងក្រោមឃ្លាំងក្នុងព្រះរាជវាំង ក៏យកកំណាត់ចាស់ៗ នឹងអាវរយ៉ីរយ៉ៃទៅសំរូតចុះដល់យេរេមានៅក្នុងគុកងងឹត អាល់គីតាប លោកអេបេដ-មេលេកក៏នាំទាហានទៅជាមួយឆ្ពោះទៅវាំងស្ដេច ហើយទៅខាងក្រោមឃ្លាំងរាជ្យទ្រព្យ។ គាត់យកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗមកចងនឹងខ្សែពួរ សំរូតចុះទៅឲ្យយេរេមា នៅក្នុងអណ្ដូង។ |
ដូច្នេះ ស្ដេចបង្គាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពីថា៖ «ចូរនាំមនុស្សសាមសិបនាក់ពីទីនេះទៅជាមួយអ្នក ហើយស្រង់ហោរាយេរេមាចេញពីគុកងងឹតមក ក្រែងលោកស្លាប់»។
អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពី ក៏ប្រាប់ហោរាយេរេមាថា៖ «សូមទ្រាប់កំណាត់ចាស់ និងអាវរយ៉ីរយ៉ៃទាំងនេះ នៅក្រោមក្លៀកលោកពីក្រោមខ្សែពួរទៅហោរាយេរេមាក៏ធ្វើដូច្នោះ។
គេក៏ចាប់យកហោរាយេរេមាទៅដាក់ក្នុងគុកងងឹតរបស់ម៉ាលគា ជាកូនហាម៉ាលេក ដែលនៅទីលានគុក គេយកខ្សែសម្រូតហោរាយេរេមាចុះទៅ រីឯនៅក្នុងគុកងងឹតនោះគ្មានទឹកទេ មានសុទ្ធតែភក់ ហើយហោរាយេរេមាក៏ផុងទៅក្នុងភក់នោះ។
លោកអេបេឌ-មេលេក សាសន៍អេធីយ៉ូពី ដែលជាមហាតហិកនៅក្នុងវាំងហ្លួង គាត់បានឮថា គេដាក់ហោរាយេរេមាក្នុងគុកងងឹតដូច្នោះ (គ្រានោះ ស្តេចកំពុងគង់នៅត្រង់ទ្វារបេនយ៉ាមីន)
ប៉ុន្តែ ឯប្រាក់ និងមាសទាំងប៉ុន្មាន ប្រដាប់ប្រដាធ្វើពីលង្ហិន និងពីដែកទាំងប៉ុន្មាន ត្រូវញែកជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា ហើយរបស់ទាំងនោះត្រូវចូលទៅក្នុងឃ្លាំងរបស់ព្រះយេហូវ៉ា»។