Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 38:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី ក៏​ប្រាប់​ហោរា​យេរេមា​ថា៖ «សូម​ទ្រាប់​កំណាត់​ចាស់ និង​អាវ​រយ៉ី‌រយ៉ៃ​ទាំង​នេះ នៅ​ក្រោម​ក្លៀក​លោក​ពី​ក្រោម​ខ្សែ​ពួរ​ទៅ​ហោរា​យេរេមា​ក៏​ធ្វើ​ដូច្នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 លោក​អេបេដ-មេលេក ជា​ជន‌ជាតិ​អេត្យូ‌ពី ស្រែក​ប្រាប់​លោក​យេរេមា​ថា៖ «សូម​លោក​យក​សម្លៀក‌បំពាក់​រិច‌រឹល និង​ក្រណាត់​ចាស់ៗ​នោះ​ទ្រាប់​ពី​ក្រោម​ក្លៀក ហើយ​យក​ខ្សែ‌ពួរ​ចង​ពី​លើ​ទៅ!»។ លោក​យេរេមា​ក៏​ធ្វើ​តាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រួច​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី ក៏​ប្រាប់​យេរេមា​ថា សូម​ទ្រាប់​កំណាត់​ចាស់ នឹង​អាវ​រយ៉ី‌រយ៉ៃ​ទាំង​នេះ នៅ​ក្រោម​ក្លៀក​លោក​ពី​ក្រោម​ខ្សែ‌ពួរ​ទៅ យេរេមា​ក៏​ធ្វើ​ដូច្នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 លោក​អេបេដ-មេលេក ជា​ជន‌ជាតិ​អេត្យូ‌ពី ស្រែក​ប្រាប់​យេរេមា​ថា៖ «សូម​អ្នក​យក​សម្លៀក‌បំពាក់​រិច‌រឹល និង​ក្រណាត់​ចាស់ៗ​នោះ​ទ្រាប់​ពី​ក្រោម​ក្លៀក ហើយ​យក​ខ្សែ‌ពួរ​ចង​ពី​លើ​ទៅ!»។ យេរេមា​ក៏​ធ្វើ​តាម។

សូមមើលជំពូក ចម្លង




យេរេមា 38:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អេបេឌ-មេលេក​ក៏​យក​មនុស្ស​ទាំង​នោះ​ទៅ​ជា‌មួយ ចូល​ទៅ​ក្នុង​ព្រះ‌រាជ​ដំណាក់ គឺ​ទៅ​កាន់​បន្ទប់​សម្លៀក​បំពាក់​នៅ​ក្នុង​ឃ្លាំង យក​ក្រណាត់​ចាស់ៗ និង​សម្លៀក​បំពាក់​រយ៉ី‌រយ៉ៃ​ពី​កន្លែង​នោះ ហើយ​ចងនឹង​ខ្សែ​ពួរ សម្រូត​ចុះ​ទៅ​ឲ្យ​យេរេមា​នៅ​ក្នុង​អណ្ដូង​ងងឹត។


រួច​គេ​យោង​ទាញ​ហោរា​យេរេមា​ឡើង​រួច​ពី​គុក​ងងឹត​មក ហើយ​លោក​បាន​នៅ​ជាប់​ក្នុង​ទី‌លាន​គុក​វិញ។


លោក​អេបេឌ-មេលេក សាសន៍​អេធីយ៉ូពី ដែលជា​មហាតហិក​នៅ​ក្នុង​វាំង​ហ្លួង គាត់​បាន​ឮ​ថា គេ​ដាក់​ហោរា​យេរេមា​ក្នុង​គុក​ងងឹត​ដូច្នោះ (គ្រា​នោះ ស្តេច​កំពុង​គង់​នៅ​ត្រង់​ទ្វារ​បេនយ៉ាមីន)


ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន ចូរ​ផ្តល់​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​គោរព។


ចូរ​អរ​សប្បាយ​ជា​មួយ​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​ជា​មួយ​អ្នក​ណា​ដែល​យំ


ចូរ​មាន​ចិត្ត​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម