រួចបង្គាប់ដល់ហ៊ីលគីយ៉ាជាសម្ដេចសង្ឃ អ័ហ៊ីកាម ជាកូនសាផាន អ័កបោរជាកូនមីកាយ៉ា និងសាផានដ៏ជាស្មៀន ហើយអ័សាយ៉ាជាអ្នកជំនិតស្តេចថា៖
យេរេមា 36:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ក៏ចុះទៅឯព្រះរាជវាំង ចូលក្នុងបន្ទប់ស្មៀន ឃើញមានពួកចៅហ្វាយទាំងប៉ុន្មាននៅទីនោះ គឺស្មៀនអេលីសាម៉ា ហើយដេឡាយ៉ា ជាកូនសេម៉ាយ៉ា និងអែលណាថាន ជាកូនអ័កបោរ កេម៉ារា ជាកូនសាផាន សេដេគា ជាកូនហាណានា ហើយពួកចៅហ្វាយទាំងអស់ផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ក៏ចុះទៅវាំង ហើយចូលក្នុងការិយាល័យរបស់ស្មៀនហ្លួង។ ពេលនោះ ពួកមន្ត្រីទាំងអស់កំពុងជួបជុំគ្នា គឺមានលោកអេលីសាម៉ាជាស្មៀនហ្លួង លោកដេឡាយ៉ា ជាកូនរបស់លោកសេម៉ាយ៉ា លោកអែលណាថាន ជាកូនរបស់លោកអកបោរ លោកកេម៉ារា ជាកូនរបស់លោកសាផាន និងលោកសេដេគា ជាកូនរបស់លោកហាណានា ព្រមទាំងមន្ត្រីឯទៀតៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះក៏ចុះទៅឯព្រះរាជវាំងចូលក្នុងបន្ទប់ស្មៀន ឃើញមានពួកចៅហ្វាយទាំងប៉ុន្មាននៅទីនោះ គឺស្មៀនអេលីសាម៉ា ហើយដេឡាយ៉ា ជាកូនសេម៉ាយ៉ា នឹងអែលណាថាន ជាកូនអ័កបោរ កេម៉ារា ជាកូនសាផាន សេដេគា ជាកូនហាណានា ហើយពួកចៅហ្វាយទាំងអស់ផង អាល់គីតាប គាត់ក៏ចុះទៅវាំង ហើយចូលក្នុងការិយាល័យរបស់ស្មៀនស្តេច។ ពេលនោះ ពួកមន្ត្រីទាំងអស់កំពុងជួបជុំគ្នា គឺមានលោកអេលីសាម៉ាជាស្មៀនស្តេច លោកដេឡាយ៉ា ជាកូនរបស់លោកសេម៉ាយ៉ា លោកអែលណាថាន ជាកូនរបស់លោកអកបោរ លោកកេម៉ារា ជាកូនរបស់លោកសាផាន និងលោកសេដេគា ជាកូនរបស់លោកហាណានា ព្រមទាំងមន្ត្រីឯទៀតៗ។ |
រួចបង្គាប់ដល់ហ៊ីលគីយ៉ាជាសម្ដេចសង្ឃ អ័ហ៊ីកាម ជាកូនសាផាន អ័កបោរជាកូនមីកាយ៉ា និងសាផានដ៏ជាស្មៀន ហើយអ័សាយ៉ាជាអ្នកជំនិតស្តេចថា៖
ដូច្នេះ លោកហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ និងអ័ហ៊ីកាម អ័កបោរ សាផាន ហើយអ័សាយ៉ា គេក៏ទៅរកហោរាស្រីឈ្មោះហ៊ុលដា ជាប្រពន្ធរបស់សាលូម ជាកូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្រស្តេច (ហោរាស្រីនោះនៅឃុំលេខពីរក្នុងក្រុងយេរូសាឡិម) ហើយគេសូមយោបល់ពីនាង។
នៅឆ្នាំទីដប់ប្រាំបីក្នុងរាជ្យព្រះបាទយ៉ូសៀស ទ្រង់ចាត់សាផានដ៏ជាស្មៀន ជាកូនអ័សាលា ដែលជាកូនមស៊ូឡាម ឲ្យទៅឯព្រះវិហាររបស់ព្រះយេហូវ៉ា ដោយមានរាជឱង្ការថា៖
ពេលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មដប់ប្រាំបីឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានបីខែ មាតារបស់ទ្រង់ព្រះនាមថានេហ៊ូសថា បុត្រីអែលណាថាន ជាអ្នកក្រុងយេរូសាឡិម។
ពេលពួកចៅហ្វាយនៃស្រុកយូដាបានឮសេចក្ដីទាំងនោះហើយ គេក៏ចេញពីដំណាក់ស្តេច ឡើងទៅព្រះវិហារនៃព្រះយេហូវ៉ា រួចអង្គុយត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា។
បន្ទាប់មក ព្រះបាទយេហូយ៉ាគីមចាត់អែលណាថាន ជាកូនអ័កបោរ និងមនុស្សខ្លះទៀតឲ្យទៅស្រុកអេស៊ីព្ទ
ប៉ុន្តែ អ័ហ៊ីកាម ជាកូនសាផាន លោកជួយខាងហោរាយេរេមា ដើម្បីមិនឲ្យគេប្រគល់លោកទៅក្នុងកណ្ដាប់ដៃនៃពួកជនឲ្យគេសម្លាប់លោកឡើយ។
ទោះបីជាអែលណាថាន ដេឡាយ៉ា និងកេម៉ារា ទូលអង្វរស្តេច សូមកុំដុតក្រាំងក៏ដោយ តែស្តេចមិនព្រមស្តាប់តាមទេ
ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មាន ក៏ទូលស្តេចថា៖ «សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង និងពួកបណ្ដាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្ដីល្អ ដល់ជនជាតិនេះទេ គឺឲ្យគេត្រូវអន្តរាយវិញ»។
នៅខែទីប្រាំពីរ អ៊ីសម៉ាអែល ជាកូននេថានា ដែលជាកូនអេលីសាម៉ា ក្នុងវង្សាស្តេច ហើយជានាយកធំម្នាក់របស់ស្តេច ព្រមទាំងដប់នាក់ឯទៀត ក៏មករកកេដាលាជាកូនអ័ហ៊ីកាម នៅត្រង់មីសប៉ា ហើយគេបានបរិភោគអាហារជាមួយគ្នានៅទីនោះ។