ប៉ុន្តែ លោកមានប្រសាសន៍ថា៖ «តើវិញ្ញាណខ្ញុំមិនបានទៅតាមឯង ក្នុងកាលដែលលោកនោះចុះពីរទេះមកទទួលឯងទេឬ? តើជាឱកាសគួរទទួលប្រាក់ និងសម្លៀកបំពាក់ ព្រមទាំងចម្ការអូលីវ ចម្ការទំពាំងបាយជូរ និងចៀម គោ ហើយបាវប្រុសបាវស្រីឬ?
យេរេមា 35:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មិនបានធ្វើផ្ទះសម្រាប់អាស្រ័យនៅ ហើយគ្មានដំណាំទំពាំងបាយជូរ ឬចម្ការ ឬពូជពង្រោះណាផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកយើងមិនសង់ផ្ទះសម្រាប់រស់នៅ ពួកយើងគ្មានចម្ការទំពាំងបាយជូរ គ្មានដីស្រែ និងដីដាំដំណាំទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនបានធ្វើផ្ទះសំរាប់អាស្រ័យនៅ ហើយគ្មានដំណាំទំពាំងបាយជូរ ឬចំការ ឬពូជពង្រោះណាផង អាល់គីតាប ពួកយើងមិនសង់ផ្ទះសម្រាប់រស់នៅ ពួកយើងគ្មានចម្ការទំពាំងបាយជូរ គ្មានដីស្រែ និងដីដាំដំណាំទេ។ |
ប៉ុន្តែ លោកមានប្រសាសន៍ថា៖ «តើវិញ្ញាណខ្ញុំមិនបានទៅតាមឯង ក្នុងកាលដែលលោកនោះចុះពីរទេះមកទទួលឯងទេឬ? តើជាឱកាសគួរទទួលប្រាក់ និងសម្លៀកបំពាក់ ព្រមទាំងចម្ការអូលីវ ចម្ការទំពាំងបាយជូរ និងចៀម គោ ហើយបាវប្រុសបាវស្រីឬ?
ទ្រព្យបន្តិចបន្តួចដែលមនុស្សសុចរិតមាន នោះវិសេសជាងទ្រព្យសម្បត្តិបរិបូរ របស់មនុស្សអាក្រក់ជាច្រើននាក់។
អ្នកមិនត្រូវធ្វើផ្ទះ ឬសាបព្រោះ ឬដាំ ឬមានចម្ការទំពាំងបាយជូរឡើយ គឺអ្នករាល់គ្នាត្រូវនៅក្នុងត្រសាលអស់មួយជីវិត ដើម្បីឲ្យបានរស់ជាយឺនយូរ នៅក្នុងស្រុកដែលអ្នករាល់គ្នាកំពុងស្នាក់នៅនោះ
ម្យ៉ាងទៀត លោកមិនបាននាំយើងចូលទៅក្នុងស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរទេ ក៏មិនបានឲ្យស្រែចម្ការ និងចម្ការទាំងបាយជូរមកយើងទុកជាមត៌កដែរ។ តើលោកចង់បន្លំភ្នែកមនុស្សទាំងនេះឬ? ពួកយើងមិនព្រមទៅទេ!»។
ប៉ុន្ដែ ការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ នោះពិតជាកម្រៃមួយយ៉ាងធំមែន។