ហើយសេដេគា ជាស្តេចយូដានឹងមិនរួចពីកណ្ដាប់ដៃនៃពួកខាល់ដេឡើយ គឺត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចស្រុកបាប៊ីឡូន ហើយនិយាយនឹងគេផ្ទាល់មាត់ ទ្រង់ក៏នឹងឃើញគេផ្ទាល់នឹងភ្នែកដែរ។
សេដេគា ជាស្ដេចស្រុកយូដា ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ជនជាតិខាល់ដេបានទេ។ គេនឹងប្រគល់ស្ដេចនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូនពិតប្រាកដមែន។ សេដេគានឹងឃើញស្ដេចស្រុកបាប៊ីឡូនផ្ទាល់ភ្នែក និយាយគ្នាផ្ទាល់មាត់
ហើយសេដេគា ជាស្តេចយូដានឹងមិនរួចពីកណ្តាប់ដៃនៃពួកខាល់ដេឡើយ គឺនឹងត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃស្តេចស្រុកបាប៊ីឡូនជាពិត ហើយនឹងនិយាយនឹងគេផ្ទាល់មាត់គ្នា ឯភ្នែកទ្រង់ក៏នឹងឃើញភ្នែកគេដែរ
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ លំដាប់នោះ យើងនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក និងបណ្ដាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ និងពីអំណត់ ទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេ ដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។
ពួកគង្វាលនឹងគ្មានផ្លូវរត់រួចឡើយ ហើយពួកម្ចាស់ហ្វូងចៀមក៏គ្មានផ្លូវរួចបានដែរ។
យើងនឹងប្រគល់សេដេគាជាស្តេចយូដា និងពួកចៅហ្វាយ ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ ហើយក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលរកជីវិតគេ និងក្នុងកណ្ដាប់ដៃនៃពួកទ័ពរបស់ស្តេចបាប៊ីឡូនដែលទើបនឹងថយចេញពីអ្នករាល់គ្នានោះ។
ឯអ្នកនឹងមិនរួចពីកណ្ដាប់ដៃគេដែរ គឺនឹងត្រូវចាប់បាន ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃគេជាពិតប្រាកដ អ្នកនឹងឃើញស្តេចបាប៊ីឡូនប្រទល់មុខគ្នា ហើយគេនិយាយនឹងអ្នកផ្ទាល់មាត់ អ្នកនឹងត្រូវទៅក្រុងបាប៊ីឡូន។
ព្រះបាទសេដេគាបានចាត់គេឲ្យទៅនាំលោកមក ស្ដេចសួរលោកដោយសម្ងាត់នៅក្នុងដំណាក់ថា៖ «តើមានព្រះបន្ទូលណាមកពីព្រះយេហូវ៉ាឬទេ?»។ ហោរាយេរេមាទូលតបថា៖ «មាន»។ លោកក៏ទូលទៀតថា៖ «ទ្រង់នឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចបាប៊ីឡូន»។
ប៉ុន្តែ បើទ្រង់មិនព្រមចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទេ ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ ហើយគេនឹងដុតចោល ឯទ្រង់ក៏មិនរួចពីកណ្ដាប់ដៃគេដែរ»។
គេនឹងនាំភរិយា និងព្រះរាជ្យបុត្ររបស់ព្រះករុណាទាំងប៉ុន្មាន ចេញទៅឯពួកខាល់ដេ ហើយព្រះករុណាផ្ទាល់ក៏មិនរួចពីកណ្ដាប់ដៃគេដែរ គឺដៃស្តេចបាប៊ីឡូននឹងចាប់ទ្រង់បាន ហើយទ្រង់នឹងជាហេតុឲ្យទីក្រុងនេះត្រូវភ្លើងឆេះ»។