នៅថ្ងៃនោះ ពួកអ្នកនៅតាមឆ្នេរសមុទ្រ គេនឹងពោលថា "មើលចុះ ទីសង្ឃឹមដែលយើងបានរត់ទៅពឹង ឲ្យបានរួចពីស្តេចអាសស៊ើរ បានត្រឡប់ជាយ៉ាងនេះទៅវិញហ្ន៎ ឯយើង តើធ្វើដូចម្តេចឲ្យយើងរួចបាន?"»។
យេរេមា 30:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយេរេមាថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមាដូចតទៅ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ា ដល់យេរេមាថា អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ណាពីយេរេមាដូចតទៅ: |
នៅថ្ងៃនោះ ពួកអ្នកនៅតាមឆ្នេរសមុទ្រ គេនឹងពោលថា "មើលចុះ ទីសង្ឃឹមដែលយើងបានរត់ទៅពឹង ឲ្យបានរួចពីស្តេចអាសស៊ើរ បានត្រឡប់ជាយ៉ាងនេះទៅវិញហ្ន៎ ឯយើង តើធ្វើដូចម្តេចឲ្យយើងរួចបាន?"»។
មានការមួយដែលអ្នកត្រូវដឹងថា បើអ្នករាល់គ្នាសម្លាប់ខ្ញុំ នោះនឹងនាំឲ្យឈាមដែលឥតមានទោសប្រឡាក់លើខ្លួនអ្នករាល់គ្នា លើទីក្រុងនេះ និងពួកអ្នកដែលអាស្រ័យនៅផង ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមក ដើម្បីប្រាប់ពាក្យទាំងនេះ ដល់ត្រចៀកអ្នករាល់គ្នាជាពិត។
ហេតុនេះហើយបានជាព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា មើល៍! យើងនឹងធ្វើទោសសេម៉ាយ៉ា ជាអ្នកស្រុកនេហេលេម ព្រមទាំងពូជពង្សរបស់គេដែរ។ គ្មានអ្នកណាម្នាក់រស់នៅក្នុងចំណោមប្រជាជននេះឡើយ ក៏មិនឃើញការល្អដែលយើងនឹងប្រោសដល់ប្រជារាស្ត្ររបស់យើងដែរ ព្រោះគេបានប្រកាសបះបោរទាស់នឹងព្រះយេហូវ៉ា នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលដូច្នេះថា ចូរអ្នកសរសេរអស់ទាំងពាក្យ ចុះក្នុងសៀវភៅ ដូចយើងបានប្រាប់អ្នក។