ពេលនោះ ពួកចៅហ្វាយ និងប្រជាជនទាំងឡាយ ក៏ពិគ្រោះជាមួយពួកសង្ឃ និងពួកហោរាថា៖ មនុស្សនេះមិនគួរស្លាប់ទេ ដ្បិតគ្រាន់តែបានប្រាប់យើងរាល់គ្នា ដោយនូវព្រះនាមព្រះយេហូវ៉ាជាព្រះនៃយើងទេតើ។
ពេលនោះ ក្រុមមន្ត្រី និងប្រជាជនទាំងមូល ពោលទៅពួកបូជាចារ្យ និងពួកព្យាការីថា៖ «អ្នកនេះគ្មានទោសដល់ស្លាប់ទេ ដ្បិតគាត់បាននិយាយមកយើង ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់យើង ពិតមែន»។
នោះពួកចៅហ្វាយនឹងជនទាំងឡាយក៏និយាយនឹងពួកសង្ឃ ហើយនឹងពួកហោរាថា មនុស្សនេះមិនគួរនឹងស្លាប់ទេ ដ្បិតបានគ្រាន់តែប្រាប់យើងរាល់គ្នា ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងទេតើ
ពេលនោះ ក្រុមមន្ត្រី និងប្រជាជនទាំងមូល ពោលទៅពួកអ៊ីមុាំ និងពួកណាពីថា៖ «អ្នកនេះគ្មានទោសដល់ស្លាប់ទេ ដ្បិតគាត់បាននិយាយមកយើង ក្នុងនាមអុលឡោះតាអាឡា ជាម្ចាស់របស់យើង ពិតមែន»។
ដ្បិតប្រសិនបើព្រះនាងនៅស្ងៀមក្នុងវេលានេះ នោះនឹងមានជំនួយ និងរំដោះឲ្យរួច ដល់ពួកសាសន៍យូដាពីកន្លែងមួយផ្សេងទៀត តែព្រះនាង និងញាតិវង្សបិតារបស់ព្រះនាង នឹងត្រូវវិនាសវិញ ហើយប្រហែលជាព្រះនាងបានឡើងក្នុងរាជ្យនេះ សម្រាប់ពេលនេះឯងទេដឹង?»
៙ តើអ្នកណាក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងមនុស្សអាក្រក់? តើអ្នកណាឈរឡើងជំនួសខ្ញុំ ដើម្បីនឹងអស់អ្នក ដែលប្រព្រឹត្តអំពើទុច្ចរិត?
កាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណា ជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ព្រះអង្គក៏បណ្ដាលឲ្យទាំងពួកខ្មាំងសត្រូវ បានជាមេត្រីនឹងអ្នកនោះដែរ។
ពួកសង្ឃ និងពួកហោរា គេជម្រាបដល់ពួកចៅហ្វាយ ហើយដល់ជនទាំងអស់ថា៖ មនុស្សនេះគួរស្លាប់ហើយ ដ្បិតគេបានថ្លែងទំនាយទាស់នឹងក្រុងនេះ ដូចជាអស់លោកបានឮផ្ទាល់នឹងត្រចៀកស្រាប់។
ពួកចៅហ្វាយទាំងប៉ុន្មាន និងបណ្ដាជនទាំងឡាយ ដែលបានចូលក្នុងសេចក្ដីសញ្ញានេះ ក៏ស្តាប់បង្គាប់តាម ដើម្បីនឹងលែងបាវប្រុសបាវស្រីរបស់ខ្លួន ឲ្យរួចចេញទៅ ឥតមានអ្នកណាចាប់គេប្រើជាបាវបម្រើទៀត គេក៏ស្តាប់តាម ហើយលែងអ្នកទាំងនោះឲ្យរួចចេញទៅ។
ពេលនោះ ពួកចៅហ្វាយប្រាប់បារូកថា៖ «ចូរអ្នក និងយេរេមាទៅលាក់ខ្លួនទៅ កុំឲ្យអ្នកណាដឹងជានៅឯណាឡើយ»។
ទោះបីជាអែលណាថាន ដេឡាយ៉ា និងកេម៉ារា ទូលអង្វរស្តេច សូមកុំដុតក្រាំងក៏ដោយ តែស្តេចមិនព្រមស្តាប់តាមទេ
ពួកចៅហ្វាយមានសេចក្ដីក្រោធនឹងហោរាយេរេមា ក៏វាយលោក ហើយនាំទៅឃុំទុកក្នុងផ្ទះស្មៀនយ៉ូណាថាន ដ្បិតគេបានយកផ្ទះនោះធ្វើជាគុក។
ពេលមេទ័ព និងពួកទាហានដែលនៅចាំយាមព្រះយេស៊ូវជាមួយលោក ឃើញផែនដីរញ្ជួយ និងហេតុការណ៍កើតឡើងដូច្នោះ គេភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «អ្នកនេះពិតជាព្រះរាជបុត្រារបស់ព្រះមែន!»
គេធ្វើទោសយើងត្រូវហើយ ដ្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្ត ប៉ុន្តែ ព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះ»។
ពេលមេទ័ពបានឃើញហេតុការណ៍ដែលកើតឡើង លោកក៏សរសើរតម្កើងព្រះ ហើយពោលថា៖ «មនុស្សនេះពិតជាសុចរិតមែន»។
ខ្ញុំបាទបានឃើញថា គេចោទប្រកាន់គាត់អំពីបញ្ហាក្រឹត្យវិន័យរបស់គេ តែគ្មានហេតុអ្វីដែលគួរមានទោសដល់ស្លាប់ ឬត្រូវជាប់ឃុំឃាំងឡើយ។
ពេលនោះ មានសូរទ្រហឹងអឺងអាប់ជាខ្លាំង ហើយអាចារ្យខ្លះខាងពួកផារិស៊ី ឈរឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងមិនឃើញថាបុរសនេះមានកំហុសអ្វីឡើយ តែប្រហែលជាមានវិញ្ញាណ ឬទេវតាណាមួយបាននិយាយមកកាន់គាត់ទេដឹង?»។
ប៉ុន្ដែ ទូលបង្គំយល់ឃើញថា គាត់មិនបានប្រព្រឹត្តដែលសមនឹងស្លាប់នោះឡើយ ហើយពេលគាត់បានសូមរើក្តីទៅព្រះចៅអធិរាជ នោះទូលបង្គំក៏សម្រេចថានឹងបញ្ជូនគាត់។