យេរេមា 18:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ាដល់ហោរាយេរេមាថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ាដល់យេរេមាថា អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់យេរេមា ដូចតទៅ៖ |
អ្នករាល់គ្នាយល់ខុសស្រឡះ តើនឹងរាប់ជាងស្មូនទុកដូចជាដីឥដ្ឋដែរឬ? បានជារបស់ដែលគេបានបង្កើតមកហើយ នឹងពោលពីអ្នកដែលបានបង្កើតខ្លួនថា៖ «គេមិនបានបង្កើតយើងទេ» ឬរបស់ដែលគេសូនធ្វើ នឹងពោលពីអ្នកដែលបានសូនធ្វើនោះថា៖ «គេឥតមានតម្រិះយោបល់អ្វីឡើយ» ដូច្នេះ។
តែបើអ្នករាល់គ្នាមិនព្រមស្តាប់តាមយើង ដើម្បីញែកថ្ងៃសប្ប័ទទុកជាថ្ងៃបរិសុទ្ធ ហើយឈប់លីសែងបន្ទុកចូលតាមទ្វារក្រុងយេរូសាឡិមនៅថ្ងៃសប្ប័ទ នោះយើងនឹងបង្កាត់ភ្លើងនៅទ្វារក្រុងទាំងប៉ុន្មាន ហើយភ្លើងនោះនឹងឆេះបំផ្លាញអស់ទាំងដំណាក់ នៅក្រុងយេរូសាឡិមទៅ ឥតដែលរលត់ឡើយ។