គ្មានអ្នកណាកាច់នំបុ័ងជូនដល់អ្នកសោយសោក ដើម្បីកម្សាន្តចិត្តពីដំណើរអ្នកដែលស្លាប់សោះ ក៏គ្មានអ្នកណាជូនពែងរំលែកទុក្ខដល់គេ ដោយព្រោះគេបាត់បង់ឪពុកម្តាយនោះដែរ។
គ្មាននរណាកាច់នំបុ័ងចែកដល់គ្រួសារដែលកាន់ទុក្ខ ហើយក៏គ្មាននរណាលើកពែងជូនគេ ដើម្បីជួយរំលែកទុក្ខអ្នកដែលបាត់បង់ឪពុកម្ដាយដែរ។
នឹងគ្មានអ្នកណាកាច់នំបុ័ងក្នុងការសោយសោកនោះ ដើម្បីនឹងកំសាន្តចិត្តពីដំណើរអ្នកដែលស្លាប់សោះ ក៏នឹងគ្មានអ្នកណាជូនពែងរំដោះទុក្ខដល់គេ ដោយព្រោះឪពុក ឬម្តាយគេផង
គ្រានោះ ពួកបងប្អូនប្រុសស្រីរបស់លោក និងអ្នកទាំងប៉ុន្មានដែលលោកបានស្គាល់កាលពីដើម គេមកសួរលោក ក៏បរិភោគនៅក្នុងផ្ទះជាមួយលោក គេសម្ដែងសេចក្ដីអាសូរដល់លោក ហើយក៏ជួយកម្សាន្តចិត្តពីគ្រប់ទាំងការអាក្រក់ ដែលព្រះយេហូវ៉ាបានឲ្យកើតដល់លោក គ្រប់គ្នាក៏ឲ្យប្រាក់មួយដួង និងកងមាសមួយវង់ៗដល់លោក។
ខ្ញុំបានងាកមកពិចារណាមើលពីការសង្កត់សង្កិនគ្រប់យ៉ាង ដែលកើតមាននៅក្រោមថ្ងៃ ក៏ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណាជួយដោះទុក្ខឡើយ ត្រូវពួកអ្នកមានអំណាចរឹបជាន់ ឥតអ្នកណាជួយដោះទុក្ខគេឡើយ។
កុំយំនឹងមនុស្សដែលស្លាប់ឡើយ ក៏កុំសោកស្តាយគេដែរ ត្រូវឲ្យយំជាខ្លាំងនឹងអ្នកដែលចាកចេញពីទីនេះវិញ ដ្បិតគេនឹងមិនដែលវិលមកទៀតឡើយ ក៏មិនដែលឃើញស្រុកកំណើតរបស់ខ្លួនទៀតផង។
សេចក្ដីស្មោកគ្រោករបស់នាងនៅត្រង់ជាយសំពត់ នាងមិននឹកពីចុងបំផុតរបស់ខ្លួនសោះ ហេតុនោះបានជានាងត្រូវចុះមកយ៉ាងអស្ចារ្យ ឥតមានអ្នកណានឹងជួយដោះទុក្ខឡើយ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទតសេចក្ដីវេទនា របស់ខ្ញុំម្ចាស់ចុះ ដ្បិតខ្មាំងសត្រូវមានសេចក្ដីឆ្មើងឆ្មៃ
អ្នកដកដង្ហើមធំចុះ តែកុំឲ្យឮឲ្យសោះ កុំយំសោកនឹងខ្មោចស្លាប់ឡើយ ត្រូវរុំឈ្នួតជាប់នៅលើក្បាល ហើយពាក់ស្បែកជើង មិនត្រូវបិទបាំងបបូរមាត់អ្នក ឬបរិភោគអាហាររបស់អ្នកកាន់ទុក្ខឡើយ»។
គេនឹងលែងច្រួចស្រាទំពាំងបាយជូរថ្វាយព្រះយេហូវ៉ា ហើយយញ្ញបូជារបស់គេ មិនគាប់ព្រះហឫទ័យព្រះអង្គឡើយ យញ្ញបូជារបស់គេនឹងបានដូចជា នំបុ័ងរបស់អ្នកកាន់ទុក្ខដល់គេ អស់អ្នកដែលបរិភោគនឹងត្រូវស្មោកគ្រោក នំបុ័ងរបស់គេនឹងបានសម្រាប់តែ ចម្អែតខ្លួនគេប៉ុណ្ណោះ គឺនឹងមិនដែលចូលទៅក្នុងដំណាក់ របស់ព្រះយេហូវ៉ាឡើយ។
ទូលបង្គំមិនបានទទួលទានតង្វាយមួយភាគក្នុងដប់ ក្នុងកាលកំពុងកាន់ទុក្ខឡើយ ក៏មិនបានយកទៅណានៅពេលទូលបង្គំមានសៅហ្មង ឬយកអ្វីមួយឲ្យទៅគេពេលមានមនុស្សស្លាប់ដែរ។ ទូលបង្គំបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះរបស់ទូលបង្គំ ហើយបានធ្វើតាមអស់ទាំងសេចក្ដីដែលព្រះអង្គបានបង្គាប់មកទូលបង្គំ។