ព្រះអង្គយាងចេញពីណាសារ៉ែត ទៅគង់នៅក្រុងកាពើណិម ជាប់មាត់សមុទ្រក្នុងតំបន់សាប់យូឡូន និងណែបថាលី
ម៉ាថាយ 9:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះយេស៊ូវយាងចុះទូក ឆ្លងទៅក្រុង របស់ព្រះអង្គវិញ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ជិះទូកឆ្លងទៅដល់ទីក្រុងរបស់ព្រះអង្គ។ Khmer Christian Bible កាលយាងចុះទូករួចហើយ ព្រះអង្គក៏ឆ្លងទៅដល់ក្រុងរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះយេស៊ូយាងចុះទូក ឆ្លងសមុទ្រទៅក្រុង របស់ព្រះអង្គវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវ ទ្រង់ក៏យាងចុះទូក ឆ្លងទៅឯក្រុងរបស់ទ្រង់វិញ អាល់គីតាប បន្ទាប់មក អ៊ីសាចុះទូកឆ្លងសមុទ្រ ទៅក្រុងរបស់គាត់វិញ។ |
ព្រះអង្គយាងចេញពីណាសារ៉ែត ទៅគង់នៅក្រុងកាពើណិម ជាប់មាត់សមុទ្រក្នុងតំបន់សាប់យូឡូន និងណែបថាលី
កុំឲ្យអ្វីដែលបរិសុទ្ធទៅឆ្កែ ក៏កុំបោះកែវមុក្តារបស់អ្នកនៅមុខជ្រូក ក្រែងលោវាជាន់ឈ្លី ហើយត្រឡប់មកខាំត្របាក់អ្នក»។
កាលព្រះយេស៊ូវឃើញមហាជនច្រើនកុះករនៅជុំវិញព្រះអង្គ ទ្រង់ក៏បញ្ជាឲ្យឆ្លងទូកទៅត្រើយម្ខាង។
កាលព្រះយេស៊ូវបានយាងចុះទូក ឆ្លងទៅត្រើយម្ខាងវិញ មានមហាជនច្រើនកុះករ មកចោមរោមព្រះអង្គ ហើយទ្រង់គង់នៅមាត់សមុទ្រ។
ពេលនោះ មនុស្សទាំងអស់ដែលនៅជុំវិញស្រុកគេរ៉ាស៊ីន បានសូមឲ្យព្រះអង្គយាងចេញពីពួកគេ ដ្បិតគេភ័យខ្លាចជាខ្លាំង។ ដូច្នេះ ព្រះអង្គក៏យាងចុះទូក ត្រឡប់ទៅវិញ។
កាលព្រះយេស៊ូវបានត្រឡប់ទៅវិញហើយ បណ្តាជននាំគ្នាទទួលព្រះអង្គដោយអំណរ ដ្បិតគេទាំងអស់គ្នាកំពុងចាំមើលផ្លូវព្រះអង្គ។
អ្នកណាទុច្ចរិត ឲ្យអ្នកនោះនៅតែប្រព្រឹត្តទុច្ចរិតទៅ អ្នកណាស្មោកគ្រោក ឲ្យអ្នកនោះនៅតែស្មោកគ្រោកទៅ តែអ្នកណាសុចរិតវិញ ត្រូវឲ្យអ្នកនោះនៅតែប្រព្រឹត្តសុចរិត ហើយអ្នកណាបរិសុទ្ធ ឲ្យអ្នកនោះនៅតែបរិសុទ្ធទៀតចុះ។