ប៉ុន្តែ គេនិយាយថា៖ «កុំធ្វើក្នុងរវាងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។
ម៉ាថាយ 27:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឱកាសបុណ្យនោះ លោកទេសាភិបាលតែងមានទម្លាប់ដោះលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។ ព្រះគម្ពីរខ្មែរសាកល រៀងរាល់ពិធីបុណ្យនោះ អភិបាលមានទម្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យប្រជាជន តាមដែលពួកគេចង់បាន។ Khmer Christian Bible រៀងរាល់ថ្ងៃបុណ្យ លោកអភិបាលធ្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យបណ្ដាជនតាមដែលពួកគេចង់បាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង* លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនៅបុណ្យនោះ លោកចៅហ្វាយតែងធ្លាប់លែងអ្នកទោសម្នាក់ ឲ្យដល់ហ្វូងមនុស្ស តាមគេសូម អាល់គីតាប ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យរំលង លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។ |
ប៉ុន្តែ គេនិយាយថា៖ «កុំធ្វើក្នុងរវាងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។
តែពេត្រុសឈរនៅមាត់ទ្វារខាងក្រៅ ដូច្នេះ សិស្សម្នាក់ដែលសម្តេចសង្ឃស្គាល់នោះ ក៏ចេញទៅនិយាយនឹងអ្នកឆ្មាំទ្វារ រួចនាំពេត្រុសចូលទៅខាងក្នុងដែរ។
លុះពីរឆ្នាំបានកន្លងផុតទៅ លោកព័រគាស-ភេស្ទុស បានចូលមកកាន់តំណែងជំនួសលោកភេលីច ហើយដោយព្រោះលោកភេលីចចង់យកចិត្តសាសន៍យូដា លោកភេលីចក៏ទុកឲ្យលោកប៉ុលនៅជាប់គុកដដែល។
ប៉ុន្ដែ ដោយចង់យកចិត្តពួកសាសន៍យូដា លោកភេស្ទុសក៏សួរលោកប៉ុលថា៖ «តើអ្នកចង់ឡើងទៅក្រុងយេរូសាឡិម ឲ្យគេកាត់ក្ដីអំពីរឿងនេះនៅចំពោះមុខខ្ញុំឬទេ?»