ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 27:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ពេល​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​ចោទ​ប្រកាន់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​មិន​បាន​ឆ្លើយ​អ្វី​សោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​ព្រះអង្គ​ត្រូវ​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​ចោទប្រកាន់ ព្រះអង្គ​មិន​បាន​តប​អ្វីឡើយ​។

សូមមើលជំពូក

Khmer Christian Bible

ពេល​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​ចោទ​ប្រកាន់​ព្រះអង្គ​ ព្រះអង្គ​មិន​បាន​ឆ្លើយ​អ្វី​ឡើយ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះអង្គ តែ​ព្រះអង្គ​ពុំ​ឆ្លើយ​អ្វី​ទាល់​តែ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​កាល​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​ចោទ​ប្រកាន់​ទ្រង់ នោះ​ទ្រង់​មិន​បាន​មាន​បន្ទូល​ឆ្លើយ​សោះ

សូមមើលជំពូក

អាល់គីតាប

ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​នាំ​គ្នា​ចោទ​ប្រកាន់​អ៊ីសា តែ​អ៊ីសា​ពុំ​ឆ្លើយ​អ្វី​ទាល់​តែ​សោះ។

សូមមើលជំពូក



ម៉ាថាយ 27:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ តែ​ព្រះ‌អង្គ​មិន​បាន​ហើប​ព្រះ‌ឧស្ឋ​សោះ គឺ​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សម្លាប់ ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ ពួក​អ្នក​កាត់​រោម​យ៉ាង​ណា ព្រះ‌អង្គ​ក៏​មិន​បាន​ហើប​ព្រះ‌ឧស្ឋ​សោះ។


ព្រះ‌យេស៊ូវ​នៅ​តែ​ស្ងៀម។ ពេល​នោះ សម្ដេច​សង្ឃ​បង្គាប់​ព្រះ‌អង្គ​ថា៖ «ចូរ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ទៅ ហើយ​ប្រាប់​យើង​មក ប្រសិន‌បើ​អ្នក​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន»។


ពេល​នោះ លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​មិន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»


ព្រះ‌យេស៊ូវ​ពុំ​បាន​មាន​ព្រះ‌បន្ទូល​ឆ្លើយ​នឹង​ពាក្យ​ណា​មួយ​របស់​លោក​សោះ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ទេសា‌ភិបាល​ឆ្ងល់​ជា​ខ្លាំង។


ស្តេច​ទូល​សួរ​ព្រះ‌អង្គ​ជា​ច្រើន ប៉ុន្តែ ព្រះ‌យេស៊ូវ​មិនបាន​ឆ្លើយ​តប​សោះ។


បទ‌គម្ពីរ​ដែល​លោក​កំពុង​អាន​នោះ​គឺ «ព្រះ‌អង្គ​ត្រូវ​គេ​នាំ​យក​ទៅ​សម្លាប់​ដូច​ជា​ចៀម ដែល​មិន​បាន​ហើប​មាត់​សោះ ដូច​ជា​កូន​ចៀម​ដែល​គ នៅ​មុខ​អ្នក​កាត់​រោម។


កាល​គេ​បាន​ជេរ​ប្រមាថ​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​បាន​ជេរ​តប​វិញ​ទេ ពេល​ព្រះ‌អង្គ​រង​ទុក្ខ ព្រះ‌អង្គ​ក៏​មិន​បាន​គំរាម​កំហែង​គេ​ដែរ គឺ​បាន​ប្រគល់​អង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ‌ជម្រះ​ដោយ​សុចរិត​វិញ។