ឯពស់ជាសត្វមួយដែលមានកលល្បិចលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះទ្រង់មានព្រះបន្ទូលថា "អ្នកមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួនច្បារ"មែនឬ?»
ម៉ាថាយ 26:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេពិគ្រោះគ្នា ដើម្បីចាប់ព្រះយេស៊ូវ ហើយសម្លាប់ព្រះអង្គដោយប្រើឧបាយកល។ ព្រះគម្ពីរខ្មែរសាកល ពួកគេពិគ្រោះគ្នាដើម្បីចាប់ព្រះយេស៊ូវដោយឧបាយកល ហើយធ្វើគុតព្រះអង្គ។ Khmer Christian Bible ពួកគេបានពិភាក្សាគ្នា ដើម្បីចាប់ព្រះយេស៊ូដោយឧបាយកល រួចសម្លាប់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយបានសម្រេចចិត្តជាមួយគ្នា រកកលល្បិចចាប់ព្រះយេស៊ូយកទៅធ្វើគុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ពិគ្រោះគ្នា ដើម្បីចាប់ព្រះយេស៊ូវដោយឧបាយកល ហើយសំឡាប់បង់ អាល់គីតាប ហើយបានសម្រេចចិត្ដជាមួយគ្នា រកកលល្បិចចាប់អ៊ីសាយកទៅសម្លាប់។ |
ឯពស់ជាសត្វមួយដែលមានកលល្បិចលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះទ្រង់មានព្រះបន្ទូលថា "អ្នកមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួនច្បារ"មែនឬ?»
ពួកស្ដេចនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលព្រះអង្គ បានចាក់ប្រេងតាំង ដោយពោលថា៖
នែ៎ មនុស្សអាក្រក់អើយ កុំលបចាំប្រទូស្តនឹងលំនៅ របស់មនុស្សសុចរិតឡើយ កុំបំផ្លាញទីស្នាក់នៅរបស់គេឲ្យសោះ
ឱពួកសត្វពស់ ពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចគេចផុតពីការកាត់ទោស ឲ្យធ្លាក់នរកដូចម្តេចបាន?
ឥឡូវនេះ នៅពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលង និងបុណ្យនំបុ័ងឥតដំបែ។ ពួកសង្គ្រាជ និងពួកអាចារ្យបានរិះរកមធ្យោបាយ ដោយប្រើកលល្បិច ដើម្បីចាប់ព្រះយេស៊ូវយកទៅធ្វើគុត។
ហើយមានប្រសាសន៍ថា៖ «នែ៎ មនុស្សដែលពេញដោយកិច្ចកល និងល្បិចគ្រប់យ៉ាង ជាកូនរបស់អារក្ស ហើយជាខ្មាំងសត្រូវនៃអស់ទាំងសេចក្តីសុចរិតអើយ! តើអ្នកមិនព្រមឈប់បង្ខូចផ្លូវត្រង់របស់ព្រះអម្ចាស់ទេឬ?
ស្តេចនោះប្រព្រឹត្តនឹងពូជសាសន៍យើងដោយឆ្លៀវឆ្លាត ហើយបង្ខំឲ្យបុព្វបុរសរបស់យើងបំបរបង់ចោលកូនតូចៗរបស់ខ្លួន ដើម្បីកុំឲ្យរស់តទៅទៀត។
ប៉ុន្តែ ខ្ញុំខ្លាចក្រែងគំនិតរបស់អ្នករាល់គ្នា បានវង្វេងចេញពីចិត្តស្មោះត្រង់ និងចិត្តបរិសុទ្ធចំពោះព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលរបស់វានោះដែរ។