ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 26:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ចាប់​ពី​ពេល​នោះ​មក យូដាស​ចេះ​តែ​រក​ឱកាស​ដើម្បី​ប្រគល់​ព្រះ‌អង្គ​ឲ្យ​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

តាំងពី​ពេលនោះ​មក យូដាស​ក៏​ចាប់ផ្ដើម​រក​ឱកាស​ប្រគល់​ព្រះយេស៊ូវ​ទៅពួកគេ​។

សូមមើលជំពូក

Khmer Christian Bible

តាំង​ពី​ពេល​នោះ​មក​ គាត់​ក៏​រក​ឱកាស​ដើម្បី​ប្រគល់​ព្រះអង្គ​ឲ្យ​ពួកគេ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចាប់​ពី​ពេល​នោះ​មក យូដាស​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចាប់​តាំង​ពី​វេលា​នោះ​មក វា​ក៏​ចេះ​តែ​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ទៅ។

សូមមើលជំពូក

អាល់គីតាប

ចាប់​ពី​ពេល​នោះ​មក យូដាស​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​អ៊ីសា។

សូមមើលជំពូក



ម៉ាថាយ 26:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សួរ​ថា៖ «តើ​អស់​លោក​ឲ្យ​អ្វី​ខ្ញុំ បើ​ខ្ញុំ​ប្រគល់​អ្នក​នោះ​ជូន​អស់​លោក?» គេ​ក៏​រាប់​ប្រាក់​កាក់​ឲ្យ​គាត់​សាម‌សិប​ស្លឹង


នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌យេស៊ូវ​ទូល​ថា៖ «តើ​លោក​គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​អាហារ​បុណ្យ​រំលង ជូន​លោក​គ្រូ​នៅ​កន្លែង​ណា?»


កាល​គេ​បាន​ឮ​ដូច្នោះ គេ​សប្បាយ​ចិត្ត​ណាស់ ហើយ​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​គាត់។ ដូច្នេះ គាត់​ក៏​ស្វែង​រក​ឱកាស​ល្អ​ដើម្បី​បញ្ជូន​ព្រះ‌អង្គ។


យូដាស​យល់​ព្រម ហើយ​រក​ឱកាស​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ ពេលណា​គ្មាន​បណ្តា‌ជននៅ​ក្បែរ។


កាល​លោក​បានវែក​ញែក​អំពី​សេចក្តី​សុចរិត ការ​គ្រប់​គ្រង​ចិត្ត និង​ការ​ជំនុំ‌ជម្រះ​ដែល​នឹង​មក​ដល់ នោះ​លោក​ភេលីច​ក៏​ភ័យ ហើយ​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ចេញ​ទៅ​វិញ​សិន​ចុះ ពេល​ខ្ញុំ​មាន​ឱកាស ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត»។


រីឯ​លោក​អ័ប៉ុ‌ឡូស ជា​បង‌ប្អូន​យើង ខ្ញុំ​បាន​ដាស់​តឿន​គាត់​យ៉ាង​ខ្លាំង​ឲ្យ​មក​សួរ​សុខ​ទុក្ខ​អ្នក​រាល់​គ្នា ជា​មួយ​ពួក​បង‌ប្អូន​ឯទៀត តែ​គាត់​មិន​ព្រម​មក​ឥឡូវ​នេះ​ទេ គាត់​នឹង​មក នៅ​ពេល​ណា​គាត់​មាន​ឱកាស។